សម្ដេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជ បួរ គ្រី ព្រះអង្គទ្រង់យាងគង់ប្រថាប់ ជាអធិបតី ក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គី វត្តព្រះពុទ្ធលក្ខិណា មហាវិហារ ក្នុងស្រុកកំពង់លែង

108

ខេត្តកំពង់ឆ្នាំង÷ ថ្ងៃអាទិត្យ ២៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ច ស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែវិឆ្និកា ឆ្នាំ២០២៣ សម្ដេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានគណៈសង្ឃនាយកនៃធម្មយុទ្ធកន្និកាយនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជាទីគោរពសក្ការៈដ៍ខ្ពង់ ខ្ពស់ ទ្រង់សព្វព្រះរាជហឬទ័យយាងគង់ ប្រ ថាប់ជាអធិបតី ក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គី វត្តព្រះពុទ្ធលក្ខិណាមហាវិហារ ស្ថិតក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ក្នុងពិធីបុណ្យកឋិនទាន មហាសាមគ្គី នេះដែរក៏មានការអញ្ជើញចូលរួម លោកឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក លោកយែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង លោក លោកស្រីអភិបាល រងស្រុក មន្ត្រីរាជការអង្គភាពជុំវិញស្រុក និងបានការអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ ឯកឧត្តម លោកជំទាវ ឧត្តមទីប្រឹក្សាផ្ទាល់ ឯកឧត្តម លោកជំទាវ ឧត្តមទីប្រឹក្សាផ្ទាល់របស់ សម្ដេចព្រះមហាសង្ឃរាជ បួ គ្រីព្រះប្រធានគណៈសង្ឃ នៃគណៈធម្មយុត្តិ កនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រម ទាំង ពុទ្ធបរិស័ទ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះផងដែរ។

អ្នកផ្ដើមបុណ្យនៃកឋិនទានមហាសាមគ្គី ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានរាជលេខាធីការដ្ឋាន នៃសម្ដេចព្រះមហា សង្ឃរាជ បួរ គ្រី និងជាប្រមុខដឹកនាំ កសាងវត្តអារាម ព្រះពុទ្ធលក្ខិណា មហាវិហារ ក្នុងនាមព្រះអង្គ ហង្ស សាវី ព្រះប្រធានរាជលេខាធិការដ្ឋាន សូមរីករាយដោយសុធាជ្រះថ្លាដ៏មោះមុតក្នុងព្រះពុទ្ធសាសនារដ្ឋនៃយើង🙏🙏🙏

នៃអង្គពិធីបញ្ចប់ កឋិនទាន មហាសាមគ្គី លោកយ៉ែម លក្ខិណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង ជួបមុខឱ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជា ពលរដ្ឋក្នុងស្រុកកំពង់លែង ក្នុងនាមលោកផ្ទាល់ ជាអភិបាលស្រុក សូមអរព្រះគុណដល់ជ្រាលជ្រៅជាទីបំផុត នូវការយាងគង់ប្រថាប់ ជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម លោកជំទាវ ឧត្តមទីប្រឹក្សាផ្ទាល់ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាផ្ទាល់ អស់លោក លោកស្រី ក្នុងពិធីបុណ្យកឋិនទាន មហាសាមគ្គី វត្តព្រះពុទ្ធ លក្ខិណាមហាវិហារ ដែលស្ថិតនៅភូមិជ្រលង ឃុំដារ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕ kgpn

មតិឆ្លើយតប

Your email address will not be published.