ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា (២០២៣ – ២០២៤) ក្នុងស្រុកកំពង់លែង

25

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង បានបើកកម្មវិធីបវេសនកាលឆ្នាំសិក្សា (២០២៣ – ២០២៤) ក្រោមអធិបតីភាពៈ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក គិត មុន្នីរិទ្ធិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោកឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោក យ៉ែម លក្ខិណា អភិបាល នៃគណះអភិបាលស្រុកកំពង់លែង ព្រមទាំង លោក លោកស្រី មន្ទីរអប់រំ អមដំណើរ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលាវិទ្យាល័យ អនុវិទ្យា ល័យកំពុងលែង សាលាបឋមសិក្សាកំពង់បឹង សាលា បឋមសិក្សាវត្តភ្នំ មតេយ្យសិក្សា និងពោធិ៏អណ្តែតចូលរួមជាច្រើនរយនាក់ផងដែរ ។

ក្នុងពិធីនោះផងដែរឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ក៏បានឧបត្ថម្ភថវិកា ដល់វិទ្យាល័យហ៊ុន សែន កំពង់លែង ចំនួន ១,០០០,០០០រៀល ឯកឧត្តមក៏បានមានមតិផ្ដាំផ្ញើដល់សិក្សានុសិស្ស និងលើកទឹកចិត្តទៅដល់ក្មួយៗសិស្សានុ សិស្ស ឱ្យខិតខំបន្តការសិក្សា និងយកចំណេះដឹង ដើម្បីសង្គមជាតិរបស់យើង ឯកឧត្តមបានបន្ថែមទៀតថា ក្មូយៗទាំងអស់គ្នា នៅក្នុងពេលសិក្សាក្នុងសាលារៀនត្រូវតែថែរក្សានូវសុខភាព អនាម័យឲ្យបានខ្ពស់ ចៀសវាងការឈឺដង្កាត់ទាំងឡាយផ្សេងៗ ដែលបណ្ដាលឲ្យខកខាននៃការសិក្សា។ KGPN

មតិឆ្លើយតប

Your email address will not be published.