សូមស្វាគមន៍ថ្ងៃនេះ នាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុ ជាលើកទី២ ដែលនាំមកជាមួយនិងភ្ញៀវទេសចរណ៍ ១,៥០០នាក់
ខេត្តព្រះសីហនុ÷ ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេស ចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់ការបង្ហាញឱ្យពិភ ពលោក ឃើញពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះ សីហនុ និងទាក់ទាញអ្នកវិនិយោគមកបន្តបន្ទាប់ទៀតផងដែរ។
នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង ១,៥០០នាក់។
ក្នុងចំណោមទេសចរណ៍ទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។
មនុស្សនៅលើនាវានោះមានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។
អ្នកទេសចរដែលច្រើនជាងគេមានអាម៉េរិកមាន៦៥១នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក) កាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់ ។
គួរបញ្ជាក់ផងដែរថាការលើកទី១ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០ ២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុង ពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
ពិភពលោកក៏បានក្រឡេកឃើញកម្ពុជាថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងសង្រោះអ្នកទេសចរណ៍ ចំនួន ១,៤៥៥នាក់ និងក្រុមនាវឹក៨០២នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលបដិសណ្ឋារកិច្ចដល់អ្នកទេសចរណ៍ទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
ហើយការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពជាមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន។ kgpn