ថ្ងៃឆ្លងបុណ្យ ចូលឆ្នាំថ្មីឆ្នាំសកលខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍លេងកម្សាន្តជាង ៨ម៉ឺននាក់

14

កំពង់ឆ្នាំង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ មានភ្ញៀវមកពីតាមបណ្ដាស្រុកមកលេងកំសាន្ត ក្នុងក្រុងកំពង់ ឆ្នាំង មានជាង ៨ម៉ឺននាក់ នេះបើតាមការបញ្ជាក់របស់លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ខែ មករា ឆ្នាំ ២០២៤នេះផងដែរ ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាយប់ថ្ងៃឆ្លងឆ្នាំសាកលចូលឆ្នាំ ២០២៤ មានភ្ញៀវមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង ចំនួន ៨៦ ២០០ នាក់ក្នុងនោះភ្ញៀវបរទេស ៤៩នាក់។

ទីកំសាន្តដែលភ្ញៀវទេសចរបានអង្គុយលេងកម្សាន្តមានសួនច្បារវិមានឯករាជ្យ សួនសម្ដេចចៅហ្វាវាំងគង់ សំអុល មុខមជ្ឈមណ្ឌលហ្វឹកហ្វឺន ស៊ីម៉ាក់ សួនឯកឧត្តមបណ្ឌិតអ៊ុក
រ៉ាប៊ុន នៅមុខសាលាខេត្ត ។ ដោយឡែក នៅទំនប់ឈ្វាំង
សែនជ័យ ស្រុករលាប្អៀរ ក៏មានភ្ញៀវមកលេងកម្សាន្តជា
ច្រើនផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថាឆ្នាំនេះក៏ដូចជាបណ្ដាលឆ្នាំមុនៗ ភ្ញៀវទេសចរណ៍បាននាំគ្នាអង្គុយពិសារអាហារ និងភេសជ្ជៈ លេងកម្សាន្តតាមបណ្ដាសួនដូចបានរៀបរាប់ខាងលើ និងមានបាញ់កាំជ្រួចលេងជាធម្មតារហូតដល់ម៉ោងដែលត្រូវរាប់ថយក្រោយគឺថ្ងៃឆ្លងឆ្នាំបានមានកាំជ្រួចធំៗ ដែលឧបត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបាន បាញ់ជាច្រើនគ្រាប់ដែលញ៉ាំងបរិយាកាសឲ្យប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងក្រៃលែង។

លោកក៏បានបញ្ជាក់ថាក្នុងពិធីឆ្លងឆ្នាំ នៅយប់ឆ្លងឆ្នាំនោះដែរពុំមានបាតុភាពអ្វីកើតឡើង នៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនោះទេ ។ kgpn

មតិឆ្លើយតប

Your email address will not be published.