ឯកឧត្តមសាន់ យូ អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ជ័យជម្នះ ៧ មករា ក្នុងស្រុកបរិបូណ៌
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម សាន់យូ អភិបាលរងខេត្ត និងជាអនុប្រធាន ក្រុមយុវជន (ស.ស.យ.ក)ខេត្តកំពង់ឆ្នាំង និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ជ័យជម្នះ ៧មករា របស់ស្រុកបរិបូណ៌ ដោយមានការចូលរួមពីសំណាក់លោកសឹម ប្រិម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយកសាលា ហ៊ុន សែន បរិបូណ៍ និងលោក ចេង ចាន់ដូណា អភិបាលនៃគណៈអភិបាលស្រុកបរិបូណ៌ និងជាប្រធានយុវជន សសយក ស្រុក អភិបាលរង លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ថ្នាក់ឃុំ ព្រមទាំងមានការចូលរួមពីក្រុមយុវជន ក្រុមកីឡាបាល់ទាត់ សិស្សានុសិស្ស មន្ត្រីរាជការ ចំនួន ១៣១៦នាក់។
នៅក្នុងពិធីនោះដែរលោក ប្រាក់ យ៉ីកាន ជាក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកបរិបូណ៌ និងជាប្រធានក្រុមរៀបចំកីឡាបាល់ទាត់ បានរាយការណ៍ជូនគណៈអធិបតីអំពីប្រវត្តិមួយចំនួន និងសមិទ្ធផលពាក់ព័ន្ធទៅការបង្កើតនៅក្នុងកីឡាករបាល់ទាត់ ដែលបានរីកចម្រើនមកដល់កន្លងមកនេះ ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបានបន្តរហូតមកដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងថ្ងៃនេះផងដែរ ស្រុកបរិបូណ៌ បានរៀបចំពិធីបិទការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ អបអរសាទរ ជ័យជម្នះ ៧ មករា ការរីកចម្រើនផ្នែកកីឡាបាល់ទាត់របស់ស្រុកបរិបូណ៌បច្ចុប្បន្ននេះគឺមានរហូតដល់ ៧ ក្រុម។ kgpn