ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងអង្គមីទ្ទីង អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

43

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខេមរា ឆ្នាំ២០២៤ ឯកឧត្តមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសួនច្បារវិមានឯករាជ្យ ទីរួមខេត្តកំពង់ឆ្នាំង។

អង្គមីទ្ទីងដ៏មហោឡារិកនេះ មានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រ និងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង គណៈអភិបាល និងក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជាង១ម៉ឺន អង្គ/នាក់។

នៅក្នុងពិធីនៃការរំលឹកនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ក៏មានការសម្តែងអំពីឈុតឆាក នៃសោកនាកដកម្ម អំពើឃោរ ឃៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ ទុក្ខលំបាកវេទនាដ៏ឈឺចាប់ខ្លោចផ្សាក្នុងរបបដ៏សាហាវយង់ឃ្នងនោះ និងការរំដោះខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដណ្តើមជ័យជម្នះពីជនក្បត់ នៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ដើម្បីជាការពញ្ញាក់អារម្មណ៍មហាជន ឱ្យនឹកឃើញនូវការលះបង់ ដ៏មហាពលិកម្មយ៉ាងធំធេង និងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន និងជាតិមាតុភូមិកម្ពុជានៃយើង។

នៅក្នុងអង្គពិធីនោះដែរឯកឧត្តមស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឡើងអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជាខ្លឹមសារនៃការអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ដ៏មហោឡារឹក ដែលជាថ្ងៃបុណ្យជាតិរបស់ប្រជាជនកម្ពុជា ជាស្មារតីចងចាំជានិច្ច នូវការរួចផុតពីរបបប្រល័យពូជសាសន៍នាពេលនេះ។

ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ និងរីករាយ ជាមួយនឹង អំ ណរសាទរ ទិវាជ័យជម្នះ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញ ក្រោមគោលនយោ បាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព ជាទីបំផុតរបស់ប្រជាជនកម្ពុជាយើង។

ក្នុងអង្គមីទ្ទីងនេះដែរ ក៏មានចំណាប់អារម្មណ៍ប្តេជ្ញាចិត្តរបស់ក្រុមយុវជនជាអ្នកបន្តវេន បង្ហាញនូវការរំលឹកដឹងគុណ និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្ត រាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយ តែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់ នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា អង្គមីទ្ទីងទាំងមូល ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕ kgpn

មតិឆ្លើយតប

Your email address will not be published.