ពិធីក្រុងពាលីសាងសង់ស្ពានបេតុង មួយបេតុមួយកន្លែង ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង

30

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ពិធីក្រុងពាលីសាងសង់ស្ពានបេតុងមួយកន្លែងនៅភូមិដូនវៀតក្នុងឃុំកំពង់ហៅ ក្រោមអធិបតីភាព ឯកឧត្តម ស វុត្ថា អគ្គនា យកដ្ឋានបច្ចេកទេសនៃក្រសួងសា ធារណការ នឹងដឹកជញ្ជូន លោក ឆាយ លាភី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយលោក លោកស្រីមកពីក្រសួង ព្រះសង្ឃ លោកយ៉ែម លក្ខិណា លោកអភិបាល នៃគណអភិបាលស្រុកកំពង់លែង ព្រមទាំងលោកស្រីអភិបាល រងស្រុក នាយករង មន្ត្រីរាជការ កងកម្លាំងទាំងបី លោកស្រីប្រធានក្រុមប្រឹក្សាឃុំ លោកតា លោកយាយ បងប្អូនប្រជា ពលរដ្ឋចូលរួមមួយចំនួនផងដែរ ។

ពិធីក្រុងពាលីសាងសង់ស្ពានមេតុងនេះក៏បានប្រារព្ធធ្វើទៅ តាមទំនៀម ទំលាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការកសាងស្ពាននេះឡើងវិញ។

នាឱកាសនោះលោកស្រី គុយ ចន្នី មេឃុំកំពង់ហៅ ជាប្រធានក្រុមប្រឹក្សាឃុំកំពង់ហៅ ក៏បានមានមតិស្វាគមន៏ និងអបអរ សាទរដល់ថ្នាក់ដឹកនាំ ពិសេសថ្នាក់ដឺកនាំគណបក្សប្រជា ជនកម្ពុជាគ្រប់លំដាប់តែងតែយកចិត្តទុកដាក់ដល់ប្រជាពល រដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ។

លោកស្រីក៏បានបញ្ជាក់ពីគម្រោងនៃការសាងសង់ស្ពានបេតុងនេះគឺមានប្រវែងបណ្តោយ ២៤ ម៉ែត្រ និងទទឹងប្រវ៉ែង ៤,៥០ ម៉ែត្រ ចំណាយក្នុងគម្រោងចំនួនៈ ១៣៦, ១០៧ ដុល្លារសហរដ្ឋអាមេរិច ៕ kgpn

មតិឆ្លើយតប

Your email address will not be published.