ផ្ទះ៧ខ្នង ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ក្នុងស្រុកសាមគ្គីមានជ័យ

32

កំពង់ឆ្នាំង៖ ផ្ទះចំនួន៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន៧គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ការប្រគល់ជូននេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេ នីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយ មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយត្រី អ៊ុំ សុភា មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាល ក្រុង ស្រុកចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខា ធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ក្នុងនោះឯកឧត្តម បានបន្តសំណេះសំណាលដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ពេលទទួលបានផ្ទះនិងដី ត្រូវខិតខំបង្កបង្កើនផល ថែទាំសុខភាព អប់រំកូនចៅអោយខិតខំរៀនសូត្រ បង្កើនមុខរបបប្រចាំថ្ងៃ ចូលរួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្នអោយនៅគង់វង្ស។

បន្ទាប់បានពីកាដូរផ្ទះ៧ខ្នង ក្នុងនោះគ្រួសារអតីតយុវជនកម្ពុជា ទទួលបានគ្រឿងឩបភោគបរិភោគ និងថវិការមួយចំនួនផងដែរ៕ kgpn

មតិឆ្លើយតប

Your email address will not be published.