ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ដែលកំពុងរងការខ្វះខាតទឹក ទទួលបានការយកចិត្តទុកដាក់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំង
ដើម្បីចុះពិនិត្យ បូមទឹកសង្គោះស្រូវប្រាំង ៩៣៩ហិចតា របស់ប្រជាពលរដ្ឋ នៅចំណុចទំនប់បាយ៉ាប ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង។
នៅចំណុចទំនប់បាយ៉ាប ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាប្រេងម៉ាស៊ីតចំនួន ៥០០លីត្រ ទន្ទឹមនោះ លោក យ៉ែមលក្ខិណា អភិបាលស្រុកកំពង់លែង ឧបត្ថមប្រេងម៉ាស៊ូតចំនួន ១០០ លីត្រ ដើម្បីផ្តល់ជូនប្រជាកសិករ ធ្វើការបូមទឹកពីព្រែក ទម្លាក់ចូលទៅកាន់ប្រឡាយមេ ហើយបន្តចែកទៅកាន់ស្រែរបស់ពួកគាត់ ក្នុងស្ថានភាពចាំបាច់ប្រជាកសិករ បានប្រើប្រាស់ម៉ាស៊ីន ផ្ទាល់ខ្លួនចំនួន ៤ គ្រឿង បូមពីព្រែកចូលទៅកាន់ប្រឡាយចាស់។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លើកឡើងថា៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីចុះតាមគោលដៅដែលប្រជាពលរដ្ឋធ្វើស្រែខ្វះខាតទឹក ក្រុមការងារបានចុះមកផ្ទាល់ ហើយទីនេះជាគោលដៅទីមួយ ដែលបានដាក់បូមទឹកពីរទន្លេមកអាងស្តុបទឹកចាស់ បូមបន្តចែកចាយជូនប្រជាពលរដ្ឋ ប្រមាណជិត៤០០ហិចតា ជាកន្លែងទទួលរងខ្វះខាតទឹក ។
ជាមួយគ្នានេះដែរឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ ឆ្នាំង សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការយកចិត្តទុកដាក់ប្រើប្រាស់ទឹកនេះឱ្យមានប្រ សិទ្ធភាព មានការសន្សំសំចៃ ពីព្រោះនៅឆ្នាំនេះ គឺជាឆ្នាំមួយដែលជួបប្រទះនៅបញ្ហាអាកាសធាតុ ដែលធ្វើឲ្យមានការហួតទឹកជាងឆ្នាំណាៗ។
សូមបញ្ជាក់ថា ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង មានប្រជាពល រដ្ឋ ធ្វើស្រែប្រាំងសរុប ចំនួន១០៧៨ គ្រួសារ និងមានផ្ទៃដីស្រែប្រាំង កំពុងបង្កបង្កើនផលសរុប ចំនួន ៣៤៩២.៨ ហិកតា បានប្រភពទឹកមកពីព្រែក ដៃទន្លេ ហើយបច្ចុប្បន្នមានផ្ទៃដីស្រែកំពុងខ្វះខាតទឹកស្រោចស្របចំនួន ៩៣៩ ហិចតា ។
បញ្ហាដែលប្រឈមរបស់ប្រជាពលរដ្ឋនៅតំបន់នោះក្នុងការធ្វើស្រែប្រាំង ដោយសារប្រឡាយទឹកចាស់ មានសភាពរាក់ទឹកមិនអាចហូរពីព្រែក ចូលទៅកាន់តំបន់នោះបានឡើយ ។
ទំនប់ទឹកបាយ៉ាប មានប្រវែង ២០៧០ ម៉ែត្រ នៅចំពោះមុខ ប្រឡាយដែលត្រូវការស្តាបន្ទាន់មានចំនួន១៧០០ម៉ែត្រ មាន៣ទីតាំង៖ (ចំណុចបាយ៉ាប ចណុចរលំ -ចំណុចបឹងខ្នាយវាំង)។
បន្ទាប់ពីបានទទួលបានការឧបត្ថមប្រេងម៉ាស៊ូតរួចមក ប្រជា កសិករ នៅតំបន់នោះសម្តែងអារម្មណ៍ និងទឹកចិត្តសប្បាយ រីករាយជាពន់ពេក ខណៈដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ជា ពិសេសថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ក្នុងការខ្វះខាត និងសង្គ្រោះ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕kgpn