ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​

10

ខេត្តកំពង់ស្ពឺ៖

ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុក រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរ ឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។

បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមមាន ១លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ ២លោក ប្រធាន អ.ម .ក មេធាវី​ តំណាង​ ឈ្មោះ​ តាប៉ាង​។

បេី​យោងតាម​ កំណត់​ហេតុ​អង្គ​ប្រជុំ​ កាលពីថ្ងៃទី១២​ ខែ​កុម្ភៈ​ឆ្នាំ២០២៤ ដីសហគមនស្នើសុំកាត់ឆ្វៀលមានផ្ទៃដីប្រមាណជាង២៩០០០ហិកតាទៅ ៣០០០០ហិកតា​ ដីដែលប្រជា ពលរដ្ឋអាស្រ័យផលជាក់ស្តែងក្មុងអនុក្រឹត្យលេខ ២៤៥(ពណ៍លឿង)​ ដីព្រះរាជក្រិត ជាតំបន់អភិរក្សជាដីរបស់រដ្ឋដែលមិនអាចកាត់ឆ្វៀលបានទេ ករណីខាងលើដែលអង្គភាពសារព័ត៍មានចុះផ្សាយនោះក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងកន្លងមករកឃើញថា មានចំនួន១២៧.៨៣ហិកតា ក៏ប៉ុន្តែក្រោយពីអូសផែនទីមើលភាពជាក់ស្ដែងឃើញមានចំនួន ៩៣.៣៧ហិកតា មានជាប់ក្នុងគម្រោងចំនួន៣ (១.ជាន់លើដីក្រុមហ៊ុនហ្រ្គេតហ្វៀល ២.ជាប់ដីអនុក្រឹត្យលេខ ០១ និងអនុក្រឹត្យលេខ ២៤៥ និង ៣.ជាដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ដាំដំឡូងមី មានផ្ទៃពណ៍លឿង ) លោកបានបន្តទៀតថាដីខាងលើនេះមានឈ្មោះម្ចាស់គ្រប់គ្រងដល់ទៅ៣នាក់ រួមមានឈ្មោះ÷
១.លោក អេង ហាក់ហៀង. ២.លោកម៉ែន ចាន់ណារី ហៅតាប៉ាង. ៣.មិនមានឈ្មោះពិតប្រាកដទេ? ក្រោយពីលោកបានបង្ហាញពីរបកគំហើញនៃការចុះចុចយាមកាបUTM ខាងលើ ស្នើសុំអោយខាងមេធាវីតំណាងដោយអណាត្តិបានយកឯកសារដែលបានថតចម្លងពីកូនក្តីលោក តាប៉ាងចំនួន ២ដុំ និង២ទីតាំងមកដាក់បង្ហាញជូនដល់លោកប្រធានមន្ទីរ ដើម្បីពិនិត្យមានចំនួន២ភូមិ ១.ភូមិក្បាលដំរី មានផ្ទៃដីសរុប២៤៧ហិកតា ២.ភូមិសំរោង មានផ្ទៃដីសរុបចំនួន៨០ហិកតា និង២ឃុំ ១.ឃុំតាសាល ២.ឃុំត្រពាំងជោ។

ក្រោយបានពិនិត្យមើលលើឯកសាររួចរាល់ឯកសារខាងលើនេះយកបានការប្រហែលជា៣០%ទៅ៥០%តែប៉ណ្ណោះពីព្រោះក្នុងអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ក្នុងអនុក្រឹត្យ០១ បានធ្វើការនារាករណ៍ចោលលើឯកសារភូមិ ឃុំ ស្រុក អស់ទៅហើយពីលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចាស់។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដីដែលមានចំនួន ២មុឺនហិកតាត្រូវបានបិទបញ្ជប់សម្រាប់ប្រគល់ជូនដីសប្បទានសង្គមកិច្ចជូនក្រុមហ៊ុនហ្រ្គេតហ្វៀលនិងផលប៉ះ ពាល់របស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង ហើយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណ:រដ្ឋមន្រ្តី ដែលបានដឹកនាំប្រជុំពេញអង្គដែលមានសម្តេចតេជោ ជាប្រធានបានកំណត់បិទបញ្ជប់ជាស្ថាពរក្មុងពេលនិសិត្សចុះវាស់វែងចប់សព្វគ្រប់។

ហើយទីតាំងដីខាងលើនោះអនុក្រឹត្យ​លេខ២២៧​ ស្នើសុំធ្វើការដកហូតកាលពី ខែឧសភា ឆ្នាំ២០២៣ ក៏ប៉ុន្តែមិនមានកញ្ចប់ថវិការសម្រាប់ការចុះអនុវត្តលើដីការលេខ២២៧ ដក ហូតនោះទេគ្មានថវិកាជាតិ។

លោកមេធាវី តំណាងអោយលោកតាប៉ាងធ្វើការស្នើសុំដល់មន្ទីរបរិស្ថាខេត្តកំពង់ស្ពឺថា លោកមិនទាន់ដឹង ថាតើកូនក្តីលោកបានធ្វើការឈូសឆាយដីដែលស្ថិតនៅប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះចូលក្នុងដែនជម្រកបរិស្ថាន និងដីអនុក្រឹត្យ លេខ២៤៥. លេខ០១ និងដីក្រុមហ៊ុនហ្គ្រេកហ្វៀលចំនួនប៉ន្មានដែរ? (បញ្ជាក់ពីមន្រ្តីជំនាញថាចំនួន៩៣.៣៧ហិកតា) និងស្នើសុំធ្វើកិច្ចសហការណ៍ជានិច្ចជាមួយមន្រ្តីជំនាញ និងអង្គភាពសារព័ត៍មាន។

អាចនិយាយ​បាន​ជារួមថា​÷ លោក អេង ហាក់ហៀង និងលោក ម៉ែន ចាន់ណារី (ហៅ តា ប៉ាង)ធ្វើការឈូសឆាយដីប៉ះលើដីក្រុមហ៊ុនហ្ក្រេតហ្វៀល និងប៉ះដីអនុក្រឹត្យលេខ:២៤៥ និងមានឯកសារភ្ជាប់ប្លង់ភូមិឃុំ និងប្លង់រឹងខ្លះៗ និងរៀបចំកំណត់ក្នុងអង្គប្រជុំនេះធ្វើរបាយការណ៍ដាក់ជូនលោកប្រធានមន្ទីរបរិស្ថាន និងលោកអភិបាលខេត្តជាអ្នកសម្រេច ។ និងធ្វើរបាយការណ៍ជូនទៅអន្តរក្រសួងទាំង៣បន្តទៀត​ រូមមាន​១.ក្រសួងធនធានទឹក​ ២.ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់
៣.ក្រសួងបរិស្ថាន ដើម្បីបន្តនិតិវិធីបន្តទៀត។

មហាជនក៏ដូចជាអ្នកសារព័ត៌មានយើងនៅតែទន្ទឹងរងចាំមើលថា តើមន្ត្រីជំនាញពាក់ព័ន្ធអាចមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែរឈូសឆាយដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុច ប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ នឹងនៅចំណុចខាងត្បូងឈៀងខាងលិចទំនប់ឥណ្ឌា ស្ថិតនៅភូមិអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានដែលឬយ៉ាងណា ?

✓គូសបញ្ជាក់ផងដែរថា ដីរបស់ឈ្មោះ (តាប៉ាង) នៅចំណុចជើងភ្នំប្រាក់នោះ ត្រូវបានរៀបចំលក់ទៅឱ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលមានទំហំជាង៣០០ហិកតា ហើយដីនោះ មានប្លង់រឹងប្រហែក១០ទៅ១១ហិកតាតែប៉ុណ្ណោះ ។

ដោយលក់ក្នុង១ហិកតា តម្លៃ៥០០០ដុល្លារសហរដ្ឋអាមេរិក(5000$) ហើយទូទាត់លុយបានចំនួន៥០ភាគរយហើយ សរុបទឹកលុយទាំងអស់ជាង១លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា អ្នកមានលុយមានអំ ណាច គ្រោងឱ្យ(តាប៉ាង)និងអ្នកពាក់ព័ន្ធរៀបចំដីធ្លីទំហំជាង ១០០០ហិកតា បន្ថែមទៀត ដើម្បីធ្វើចំការ បំពេញតម្រូវ ការទីផ្សារដែលគេចង់បាន បើទោះបីជាពាក់ព័ន្ធជាមួយដីរដ្ឋគ្រប់គ្រង ឬដីរបស់ប្រជាពលរដ្ឋ ក៏ដោយគេត្រូវតែទិញយកឱ្យបាន។

ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរ បើគាត់លក់ដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។

ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពុងជាប់រវល់ ដោយឡែកលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យ​ និងវែកមុខជន ខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ នៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពល រដ្ឋថា មានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៉ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។

ក្រោយពីឃើញក្រុមអ្នកសារព័ត៌មាន តៃកុងអេស្កាវទ័រ{ហៅថាអាអ៉ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះ មានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕ kgpn

មតិឆ្លើយតប

Your email address will not be published.