រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនប្រេងម៉ាស៊ូត៣០០លីត្រដល់ប្រជាកសិករ២ភូមិ ក្នុងស្រុកកំពង់លែងបូមទឹកសង្គ្រោះស្រូវ

39

ខេត្តកំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តឩបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន៣០០លីត្រ ជូនដល់ប្រជាកសិករ ចំនួន២ភូមិ គឺភូមិគុយ និងភូមិប្រាសាទ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការប្រើប្រាស់ក្នុងការបូមទឹកបញ្ចូលស្រែ ទៅលើផ្ទៃដីប្រមាណជា ៥០០ហិចតា ដែលកំពុងរងនូវការខ្វះខាត។

ការផ្តល់ជូននេះនារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈការចុះផ្ទាល់ដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកស្រី គង់ ចន្ថា អភិបាលរងស្រុកកំពង់លែង និងចូលរួមសហការពីអាជ្ញាធរឃុំ កងកម្លាំងនគរបាល ប្រជាការពារ និងប្រជាពលរដ្ឋ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងឲ្យដឹងថា៖ ប្រេងម៉ាស៊ូតចំនួន ៣០០លីត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ផ្តល់ជូនប្រជាកសិករ ដើម្បីធ្វើការប្រើប្រាស់ក្នុងការបូមទឹកបញ្ចូលស្រែ សង្គ្រោះស្រូវប្រជាកសិករបន្ទាន់គ្រាដែលចាំបាច់កំពុងរងនូវការខ្វះខាតទឹក។ ថ្វីត្បិតការផ្តល់ជូននេះមានទំហំតិចតួច ប៉ុន្តែបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជាធរមូលដ្ឋានផងដែរ៕ kgpn

មតិឆ្លើយតប

Your email address will not be published.