ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតី ក្នុងពិធីបិទក្បួនយុទ្ធនាការឃោសនាបោះឆ្នោត និងបានថ្លែងនៅក្នុងអង្គពិធីបិទក្បួនយុទ្ធនាការឃោសនាថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាន សន្តិភាព និង ការអភិវឌ្ឍ
កំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិក
អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ ឆ្នាំង បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសន្តិភាព និង ការអភិវឌ្ឍ ឯកឧត្តម បណ្ឌិត សភាចារ្យ បានថ្លែងបែបនេះក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០ ២៤ ក្នុងខេត្តកំពង់ឆ្នាំង ស្ថិតក្នុងមណ្ឌលភូមិភាគ៧ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាល ខេត្តអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា និង សិក្សានុសិស្ស ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបន្តថាៈ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាគណបក្សតែមួយ
គត់ ដែលបានសង្គ្រោះជាតិ និង ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច បាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ។
ឯកឧត្តមបណ្ឌិតបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿ ជាក់ និងគាំទ្រពីប្រជាពលរដ្ឋ ដែលបានបំពេញបេសកកម្មបម្រើជាតិ ប្រកប ដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមក សម្រេចបានសមិទ្ធ ផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។
បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព និង ការឯកភាពជាតិស្របតាមលទ្ធិ ប្រជាធិបតេយ្យ ជាពិសេស គណបក្សប្រជាជនកម្ពុជា ជា
គណបក្សតែមួយគត់ ទោះក្នុងកាលៈទេសៈ ណាក៏ដោយគឺធ្វើ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថាៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានីតិកាលទី៥ខាងមុខនេះ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាៈ ក្នុងថ្ងៃបិទយុទ្ធនាការឃោសនា បោះឆ្នោះជ្រើសតាំងសមាជិកព្រឹទ្ធក្នុងខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៤េះ មានសមាជិក សមាជិកា ចូលរួមសរុបចំនួន ១៦ ៤៤៤ នាក់ ,រថយន្តតូចធំចំនួន ៨៤៩ គ្រឿង ,ម៉ូតូធំ ០៣ គ្រឿង,ម៉ូតូ ១ ៣៤០ គ្រឿង កង់ចំនួន ៩០ គ្រឿង ឆៃយ៉ាំចំនួន ០៧ វង់ ,មេក្រូនិងធុបាស់
ចល័តចំនួន ១២ គ្រឿង ,តន្ត្រីសម័យចំនួន ០២ វង់ និង
៊ក្រុមរបាំ ០១ ក្រុម ៕ kgpn