លោកគ្រូ សុះ អាលី បាននាំយកអំណោយផ្ទះមួយខ្នង ជាអំ ណោយរបស់សប្បុរសជន ពីប្រទេសសិង្ហបុរី ជូនដល់ស្ត្រីមេ ម៉ាយវ័យចំណាស មួយគ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងភូមិអូររូង ស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង÷ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ស្ត្រីមេម៉ាយវ័យចំណាស់ជាជាតិខ្មែរឥស្លាមដែលជាគ្រួសារទីទាល់ក្រ បានទទួលនូវអំណោយពីសប្បុរសជនប្រទេសសិង្ហបុរី នៅផ្ទះមួយខ្នង តាមរយៈការជួយរបស់លោកគ្រូ សុះ អាលី ជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រឥស្លាម និងមានការអញ្ជើញចូលរួមពីអាជ្ញា ធរឃុំ និងអាជ្ញាធរភូមិ ក្នុងការប្រគល់ផ្ទះមួយខ្នងនេះផងដែរ។
សូមបញ្ជាក់ថា ស្ត្រីមេម៉ាយវ័យចំណាស់ខ្មែរឥស្លាមមួយគ្រួ សារ មានឈ្មោះ ស្មាន សុំ រស់នៅភូមិអូររូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវទទួលអំណោយផ្ទះមួយខ្នង ពីសប្បុរជន ពីប្រទេសសិង្ហបូរី ដែលមានទំហំ 5m×4m ចំពោះថវិកាទាំងអស់ តាមការបញ្ជាក់របស់លោកគ្រូ សុះ អាលី ដែលជាអ្នកគៀងគង អំណោយបានសង់ក្លាយជាផ្ទះមកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនេះគឺជាអំណោយថវិការបស់ សប្បុរសជនប្រទេសសិង្ហបុរី ។
លោក លោកស្រី ជអាជ្ញាធរមូលដ្ឋានភូមិនិងឃុំ សំដែងការរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណចំពោះលោកគ្រូ សុះ អាលី ដែលបានគៀងគង អំណោយពីរសប្បុរសជននានា ដើម្បី ជួយមកដល់ក្នុងមូលដ្ឋានរបស់លោក ក្នុងនាមខ្មែរជួយខ្មែរដែលមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ សាសនានិន្នាការនយោបាយនោះឡើយ គឺដើម្បីខ្មែរតែមួយ ។ kgpn