ប្រតិបត្តិការដ៏ធំ បង្ក្រាបពួកបំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិសាត់
ខេត្តពោធិ៍សាត់÷ កម្លាំងប្រតិបត្តិការ សរុប ៦០៣នាក់ ក្នុងនោះ៖ អភិបាលរងខេត្ត ៥នាក់ មន្ត្រីរដ្ឋបាលខេត្ត ១២នាក់ មន្ត្រីរដ្ឋបាលស្រុក ២៨នាក់ កម្លាំងនគរបាល ២១៥នាក់ កម្លាំងកងរាជអាវុធហត្ថ ២១៦នាក់ កម្លាំងប្រតិបត្តិការសឹករង ២៣នាក មន្ទីរ-ជំនាញ បរិស្ថាន-មេព្រៃ ២៥នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ-នាយប៉ុស្តិ៍-មេភូមិ-ប្រជាការពារ ៦២នាក់ ដឹកនាំបញ្ជាផ្ទាល់ទាំងក្រុមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយដុតរុករាន ទន្រ្ទានយកដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត ពោធិ៍សាត់ប្រតិតប្តិការនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែមី ឆ្នាំ ២០២៤ ។