ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធ ភាព ក្នុងការគ្រប់គ្រងដីលិចទឹក ភូមិសាស្ត្រតំបន់ទន្លេសាប ក្នុងស្រុកកំពង់លែង

23

កំ ពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ សអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការដឹកនាំក្រុមការងារធ្វើការប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធភាព ការងារគ្រប់គ្រងដីលិចទឹក នៃតំបន់ទន្លេ សាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិ បាលស្រុកកំពង់លែង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកស្នងការរងនគរបាលខេត្ត អធិការនគរ បាលស្រុកកំពង់លែង អាជ្ញាធរឃុំទាំង៩ ក្នុងស្រុកកំពង់លែង ព្រមទាំងប្រជាពលរដ្ឋ និងម្ចាស់ត្រាក់ទ័រដែលកំពុងមានសកម្ម ភាពទៅលើដីបង្កបង្កើតផលចូលរួមផងដែរ។

ក្នុងពិធីប្រជុំនេះផងដែរ ឯកឧត្តម សាន់ យូ បានណែនាំឲ្យអាជ្ញាធរស្រុក និងឃុំទាំង៩ ក្នុងកំពង់លែង ត្រូវទប់ស្កាត់ករណីភ្លើងឆេះព្រៃ នៅក្នុងដែនដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ចាប់ពីភ្នំនាងកង្រី រហូតដល់ភ្នំទូកមាស ដែលមានផ្ទៃដីព្រៃជាង ៥០០០ ហិចតា/ត្រូវធ្វើការត្រួតពិនិត្យធ្វើរបាយការណ៍ លើផ្ទៃដីរួមនិងចំនួនគ្រួសារធ្វើស្រែប្រាំង ដាំសណ្ដែក /ពិនិត្យទៅលើទិន្នផលស្រូវ និងសណ្តែកគ្រប់បណ្ដាឃុំ ដែលបានអាស្រ័យផលកន្លងមក/ត្រួតពិនិត្យលើទិន្នផល ស្រូវ និងសណ្ដែក ដែលប្រមូលផល/ ពិនិត្យទៅលើផ្ទៃដីស្រែប្រាំង ដែលរងការខូចខាតដោយគ្មានប្រភពទឹកហូរទៅដល់/ ។

ទន្ទឹមនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរឹង ចំពោះជនណាដែលពានលើដីតំបន់៣ ដែលត្រូវបានហាមឃាត់ ចំពោះម្ចាស់ត្រាក់ទ័រ ដែលបានចុះបញ្ជី មានឈ្មោះត្រឹមត្រូវ របស់អាជ្ញាធរស្រុក ក៏ត្រូវទទួលខុសត្រូវខ្ពស់ ក្នុងការព្យួររាស់ដីស្រែបស់ប្រជាពល រដ្ឋ បើក្នុងករណីបំពានលួចឈូកឆាយលើដីតំបន់៣ ម្ចាស់ត្រាក់ទ័រត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

ដោយឡែកត្រាក់ទ័រមកពីបណ្ដាខេត្តផ្សេងៗ មិនអនុញ្ញាតឲ្យចូលធ្វើការព្យួររាស់ដីស្រែពលរដ្ឋក្នុងស្រុកកំពង់លែងឡើយ ហើយអាជ្ញាធរស្រុក និងកងកម្លាំងនៅតាមបណ្តាមូលដ្ឋានត្រូវចេញល្បាតជាប្រចាំ ។ kgpn

មតិឆ្លើយតប

Your email address will not be published.