អតីតយុទ្ធជន និង គ្រួសារកងទ័ព ជួបការលំបាកជីវភាព ក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយសម្តេចធិបតី និង លោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

19

កំ កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទី បញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធ ជន មកពីគ្រប់បណ្តាក្រុង ស្រុកទាំង៨ និង គ្រួសារកងទ័ពជួបការលំបាកជីវភាព ចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ នេះ ។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការរង លោកនាយ នាយរងការិយាល័យ ផ្នែកចំណុះ មួយចំនួនផងដែរ ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ហ៊ានបូ ជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រ ធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ តាំងពីសម័យសង្គ្រាម រហូតមកដល់ប្រទេសជាតិមានសុខសន្តិភាព ពេញលេញ រហូតដល់បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុំ សុភា ក៏បានពាំនាំនូវប្រ សាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជន និង គ្រួសារកងទ័ព ទាំង៥០គ្រួសារ ។

ឯកឧត្តម បានបន្តថា សម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរណាស់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន បើគ្មានបងប្អូនចូលរួមតស៊ូជាមួយ សម្តេចតេជោ នាពេលនោះទេ ប្រទេសជាតិក៏ពុំមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យដូចពេលនេះដែរ ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនោះមានអង្ករ ១២៥០គីឡូក្រាម មី ៥០កេះ ត្រីខ ៥០យួរ ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ រួមនឹងថវិកាចំនួន ២,៥០០,០០០រៀល ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារកងទ័ព ព្រមទាំងបានជូនពរដល់បងប្អូនមានសុខភាពល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង ជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Kgpn

មតិឆ្លើយតប

Your email address will not be published.