ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីស្រាយបួសខែរ៉ម៉ាឌន ជាមួយនឹងគណៈចលនាសាសនិកឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង នៅបរិវេណទីចាត់ការគណៈអ៊ីម៉ាំខេត្ត

23

ខេត្តកំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះគណៈចលនាសាសនិកអ៊ីស្លាម ទូទាំងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអាហារសាមគ្គីស្រាយបួសខែរ៉ម៉ាឌន នៅទីចាត់ការគណៈអ៊ីម៉ាំខេត្ត ក្នុងស្រុកកំពង់ត្រឡាច អញ្ជើញជាអធិបតីក្នុងអង្គពិធីអាហារសាមគ្គីស្រាយបួសរ៉ម៉ាឌននេះដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តមសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ទីរអង្គភាព និងសមាគមនុស្សធម៌ឥស្លាមអភិបាលរងក្រុង ស្រុក និង ថ្នាក់ដឹកនាំអីមាំវិហារអ៊ីស្លាមទូទាំងខេត្តកំពង់ឆ្នាំង លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម និងកម្លាំងយុវជន ព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ បានចូលរួមប្រមាណជាង១ពាន់នាក់។

អង្គពិធីអាហារសាមគ្គីស្រាយបួសទាំងមូលមុននឹងកិច្ចចាប់ផ្ដើម តូន ម៉ាត់ ទាំង  លោកគ្រូបង្រៀនអក្សរសាស្ត្រខ្មែរឥស្លាម និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង ក៏បានឡើងសូត្រអាល់កូអាន ដើម្បីភេរវកិច្ចអំណរសាទរពីព្រះអុលឡោះជាម្ចាស់ ដែលជាខែផុតៗល្អសម្រាប់បងប្អូនសាសនិកខ្មែរឥស្លាម ។

ក្នុងនេះដែរឯកឩត្តម សាន់ យូ អភិបានរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អានរបាយការណ៍បញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានបងប្អូនខ្មែរឥស្លាមចំនួន ១០,៥៥២គ្រួសារ ដែលមានសានិកសរុប ៣៦,៩១២ នាក់ (ស្ត្រីចំនួន ១៩,៧៨៣ នាក់) ដែលកំពុងរស់នៅក្នុង ៧/៨ ក្រុងស្រុក ២២/៧១ឃុំសង្កាត់ និង៥៦/៥៦៩ភូមិ នៅទូទាំងខេត្តមាន វិហារឥស្លាមចំនួន ៥៨ វិហារ និងស៊ូរ៉ាវចំនួន ៤៥ស៊ូរ៉ាវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាន់យូ ក៏បានសូមគោរពថ្លែងអំណរគុណ និងដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដឹកនាំ នុវត្តគោអលនយោបាយសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ធ្វើឱ្យមានសុខដុមរមនា ដល់គ្រប់ជាតិ សាសន៍ និងសាសនានៅទូទាំងប្រទេស និងខេត្តកំពង់ឆ្នាំង តាមរយៈគោលនយោបាយនេះ សហគមន៍ខ្មែរ ឥស្លាមខេត្តកំពង់ឆ្នាំង បានទទួលនូវឧត្តមប្រយោជន៍ជាច្រើនដែលពុំធ្លាប់មានពីមុនមក។

អង្គពិធីនោះដែរឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានមតិសំណេះ សំណាល និងបានថ្លែងថា ការអនុវត្តគោលនយោបាយសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សហគមន៍ខ្មែរ ឥស្លាមខេត្តកំពង់ឆ្នាំង បានទទួលនូវឧត្តមប្រយោជន៍ជាច្រើនដែលពុំធ្លាប់មានដូចជា៖ ការផ្តល់សិទ្ធិសេរីភាពជំនឿ សាសនា អនុញ្ញាតឲ្យសិស្ស-និស្សិតប្រើប្រាស់ឯកសណ្ឋានបែបឥស្លាមនៅតាមសាលារៀន, អនុញ្ញាតឲ្យសាសនិកឥស្លាម ទទួក្រមា ពាក់កាតិប សម្រាប់ថតធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសាររដ្ឋបាលផ្សេងៗ នៅតាមមន្ទីរពេទ្យ រោងចក្រ និងគ្រឹស្ថានធំៗ បង្កើតកន្លែងថ្វាយបង្គំសម្រាប់សាសនិកឥស្លាម និងការថែទាំអ្នកជម្ងឺ និងការបញ្ចុះ សពអ្នកជម្ងឺកូវិ ដ១៩ និង ជាពិសេសបានផ្តល់តួនាទីដល់ខ្មែរឥស្លាមមន្ត្រីរាជការ គ្រូបង្រៀន។ល។ ដែលលទ្ធភាពទាំងនេះបនកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពលខ្លាំងក្លា របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាជាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព  វឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យសាសនារស់ក្រោមដំបូលសន្តិភាពនៅកម្ពុជា ដោយមិនប្រកាន់និននាកានយោបាយ ពូជសាសន៍ អ្វីឡើយ។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ថ្លែងដូចនេះក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងលើកទី៤ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ ការគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ដែលមានប្រជាសាសនិកឥស្លាម ប្រមាណជាង១ពាន់នាក់ ។ kgpn

មតិឆ្លើយតប

Your email address will not be published.