ឯកឧត្តម លី ណារុន និងឯកឧត្តម សាន់ យូ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសង្ក្រានឆ្នាំ២០២៤ របស់ រដ្ឋបាលស្រុកបរិបូណ៌

20

ខេត្តកំ ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកបរិបូណ៌ នៅបរិវេណវត្តអង្គ ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើក សង្ក្រាន្តឆ្នាំថ្មី រួមជាមួយ នឹងយុវជន ស.ស.យ.ក ស្រុកបរិបូណ៌ ក្រោមប្រធានបទ ”យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយវប្បធម៌ខ្មែរ” ស្ថិតនៅបរិវេណវត្តអង្គ ក្នុងឃុំខុងរ៉ង ស្រុកបរិបូណ៌ ។

ក្នុងពិធីនេះដែរប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបរិបូណ៌ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋាន ស្រុកបរិបូណ៌ និងឯកឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ និងលោក អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុកសិស្សានុសិស្ស ប្រជាពលរដ្ឋ លោកយាយ លោកតា ជាច្រើនកុះករផងដែរ ។

ជាកិច្ចចាប់ផ្តើមកម្មវិធីឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ឡើងមានមតិសំណេះសំណាល និងកោតសរសើរចំពោះក្រុមការងារស.ស.យ.ក ដែលបានចូលរួមសហការយ៉ាងល្អក្នុងការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី២០២៤ លើកទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឳកាសនោះដែរឯកឧត្តមលី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបរិបូណ៌ បានលើកឡើងថា កម្មវិធី ស.ស. យ.ក សង្ក្រាន្តរបស់ស្រុកបរិបូណ៌នៅថ្ងៃនេះ ក្រោមប្រធាន បទ ”យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើក ស្ទួយវប្បធម៌ខ្មែរ” គឺសាកសមបំផុតនូវអ្វីដែលកម្ពុជាយើងមានសព្វថ្ងៃនេះ យើងសម្បូរសប្បាយ ប្រជាពលរដ្ឋមានជីវ ភាពសមរម្យ មានការបង្កើតកម្មវិធីសប្បាយរីករាយ ប្រទេស ជាតិ មានសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ ដែលទាំងនេះពុំអាចបំភ្លេចបានឡើយ ក្រោមកិច្ចខិតខំប្រឹងប្រែង ដ៏ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែរមានរយៈពេល៤៥ឆ្នាំ ក្រោមការដឹកនាំ ដ៏ខ្លាំងក្លា ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គុណធម៌ ភាពទទួលខុសត្រូវ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ។

លើសពីនេះឯកឧត្តម បានពាំនាំសេចក្តីនឹករលឹក ផ្តាំផ្ញើ
សួរសុខទុក្ខ លោកយាយ លោកតា ពុក ម៉ែ បងប្អូន និងក្មួយៗ ទាំងអស់គ្នា ឲ្យទទួលបានសុខភាពល្អគ្រប់ៗគ្នា ពីសំណាក់ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋាន ស្រុកបរិបូណ៌ ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លី ណារុន ក៏បាននាំយកថវិកានិងសម្ភារៈមួយចំនួនចែកជូន លោកយាយ លោកតា ចំនួន ១៥០ នាក់ ក្នុងម្នាក់ៗទទួលបាន សារុងមួយនិងសិស្សានុ សិស្ស ចំនួន ៥០ នាក់ក្នុងម្នាក់ៗថវិកាចំនួន ៥ ពាន់រៀល ជូនក្រុមរបាំរាំជូនពរ ថវិកាចំនួន ៣៥០ ០០០ រៀល និងឧបត្ថម្ភការរៀបចំសង្ក្រាន្តបរិបូរណ៍ ចំនួន ២ លានរៀល ទៀតផងដែរ។

ក្រោយបញ្ចប់ការសំណេះសំណាលថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ បាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងសប្បាយរីករាយទទួលអបអរសាទរបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ប្រកបដោយស្នាមញញឹមនិងភាពស្និតស្នាលក្រៃលែង។ kgpn

មតិឆ្លើយតប

Your email address will not be published.