ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់គ្រួសារ ប្រជា ពលរដ្ឋ រងគ្រោះរន្ទះបាញ់ឆេះផ្ទះ ក្នុងស្រុកសាមគ្គីមនជ័យ

3

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករចំនួន ៥០ គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍០៤បេ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេះ មុង០១ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋមានប្តីឈ្មោះ ឌុំ អាត អាយុ ៤៥ឆ្នាំប្រពន្ធឈ្មោះ ណន ធឿន អាយុ ៤០ឆ្នាំ ដែលរងគ្រោះរន្ទះបាញ់បណ្តាលឲ្យឆេះផ្ទះទំហំ ៨ម៉ែត្រ × ៩ម៉ែត្រអស់ទាំងស្រុង នៅភូមិតាំងគ្រោះលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូល រួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោក ជំទាវ ចំពោះគ្រួសាររងគ្រោះដែលបាត់បង់ផ្ទះសម្បែងអស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក ។

ឯកឧត្តម មេបញ្ជាការ បានបន្តថា រដូវវស្សាចាប់ផ្តើមចូលមកដល់ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅពេលខាងមុខ ។

មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឡើងវិញ ឲ្យបានសមរម្យ នឹងបានឆាប់រហ័សផងដែរ ។

Kgpn

មតិឆ្លើយតប

Your email address will not be published.