ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងដូនវៀត ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤នេះ ស្ពាន បេតុងដូនវៀត ស្ថិតនៅភូមិដូនវៀត ក្នុងឃុំកំពង់ហាវស្រុកកំពង់លែង ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង របស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ។
ក្នុងពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូ អិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង លោកឆាយ លីភា ប្រធានមន្ទីរសាធារះ ណការនិងដឹកជញ្ជូនខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោកយ៉ែម លក្ខិណា អភិបាល នៃគណៈអភិ បាលស្រុកកំពង់លែង លោក លោកស្រី អភិបាលរងស្រុក និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក មន្ទីរអង្គភាព កងកម្លាំងទាំងបី រួមទាំងប្រជាពលរដ្ឋចូលរួមផងដែរ ។
គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែងបណ្តោយ ២៤ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ដែលស្ថិតនៅភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង ដោយចំណាយថវិកាសរុប ១៣៧ ២០៧$ (មួយរយសាមសិបប្រាំពីរពាន់ ពីររយប្រាំពីរដុល្លា អាមេរិក) ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌) ។
ហើយស្ពាននេះបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឆ្នាំ២០២៤នេះ មន្ទីរសាធារញណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានកំពុងអនុវត្តគម្រោងការងារ ជួសជុលបន្ទាន់ដោយក្រាលដីល្បាយថ្ម ប្រវែង ២ ៧០០ ម ទទឹង ៦ម ចន្លោះពីគ.ម ០០+០០០ ដល់គ.ម ០២+៧០០ លើកំណាត់ផ្លូវខេត្ត១KCH៨ តភ្ជាប់ពីកំពង់ដ ជ្រោយបបុស្ស ដល់ភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ផងដែរ។
នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលក្រៃលែងដែល ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងដូនវៀត ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានជួយសាង សង់ស្ពានមួយនេះ តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (គូសាណូណ៌)។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ពានបេតុង ដូនវៀត ស្ពាននេះត្រូវ បានកសាងឡើងដោយប្រជាពលរដ្ឋក្នុងភូមិដូន វៀត ក្នុងអំឡុងឆ្នាំ១៩៤៩ និងស្ថានភាពទ្រុឌទ្រោមខ្លាំង ដែលពិបាកដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអាចបង្ក អោយមានគ្រោះ ថ្នាក់កើតឡើងជាយថាហេតុ ឯកឧត្តមអគ្គរាជទូត បានលើក ឡើងបន្ថែមទៀតថា នេះជាការផ្សារភ្ជាប់រវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ក្រោដែលមានសម្ដេច អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយពិនិត្យឃើញស្ថានភាពដូចនេះ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំសាងសង់ស្ពានបេតុង ដូនវៀតនេះទៅស្ថានទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាច ក្រកម្ពុជា បានសម្រេចផ្តល់ ជូនតាមការស្នើសុំ និងបានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយគម្រោងសាងសង់ស្ពានបេតុងដូនវៀតនេះ ។ kgpn