ក្នុងពិធីបើកកិច្ចពិភាក្សា ចែករំលែកបទពិសោធន៍ មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានបែបសន្តិភាព លោកអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានជម្រុញលើកទឹកចិត្តអ្នក សារព័ត៌មាន ក្នុងខេត្តឱ្យចូលរួមអនុវត្តវិជ្ជាជីវៈ និងក្រមសីល ធម៌ ឲ្យបានល្អប្រសើរដើម្បីកាត់បន្ថយព័ត៌មានបែបហឹង្សា
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងលើកឡើងថា អ្នកសារព័ត៌មានក្នុងខេត្តសូមចូលរួមអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌ឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយការចុះផ្សាយព័ត៌មានបែប ហិង្សា ញុះញ៉ង់ បញ្ឆេះ កំហឹង ពិសេសបន្តចូលរួមអនុវត្តការផ្តល់ព័ត៌មាន ទាំងខ្លឹមសារអត្ថបទនិងរូបភាព បែប សន្តិភាព អហិង្សា ក្នុងស្មារតីធ្វើ អោយសង្គមជាតិកាន់តែទទួលបាន សុខសន្តិភាព និងការ អភិវឌ្ឍន៍ ដែលក្នុង នោះប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានចាត់ទុកថា ជាស្នូលសម្រាប់ការជំរុញការទាក់ទាញ អ្នកវិនិយោគទុន ក្រុម ហ៊ុន ធំៗ ទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ធ្វើការសម្រេចចិត្ត ឈានជើងចូលមក វិនិយោគបណ្តាក់ទុនថ្មីៗ បន្ថែមទៀត ដែលទាមទារអោយយើងចូលរួមទាំងអស់គ្នា។
ការលើកឡើងដូចនេះ ក្នុងកិច្ចពិភាក្សា ការចែករំលែកបទ ពិសោធន៍មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានបែបសន្តិភាព! ដែលរៀបចំឡើងដោយអង្គការ ដើម្បីដោះស្រាយទំនាស់ហៅកាត់ថា (ACT) សហការជាមួយនឹងមន្ទីរព័ត៌មានខេត្តកំពង់ ឆ្នាំងបើកសិក្ខាសាលាវគ្គខ្លី នៅមន្ទីរព័ត៌មានខេត្តកំពង់ ឆ្នាំង ដោយមានការអញ្ជើញចូលរួមជាកិត្តិយស លោកស្រី ស្រី សុ ធាវី នាយិកាអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) និងអ្នកសារព័ត៌មានប្រមាណជិត ១០០ នាក់ ។
ក្នុងនោះដែរលោកស្រី ស្រី សុធាវី នាយិកាអង្គការ ក្រុមការ ងារដើម្បីដោះស្រាយទំនាស់ (ក.ជ.ទ) ថ្លែងថា កិច្ចពិភាក្សាដែលបានរៀបចំឡើងនៅពេលនេះ មិនត្រឹមតែអាចពង្រឹងការ អនុវត្តការងារ ប្រព័ន្ធ ផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស ដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន បានយល់ដឹងបន្ថែមទៀតពី វិជ្ជាជីវៈ នៃក្រម សីលធម៌ និងសេរីភាពសារព័ត៌មាន ព្រមទាំងទទួលបានបទ ពិសោធន៍ និងបានពិភាក្សាគ្នាពីបញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាស្វែករកដំណោះស្រាយ។
កិច្ចពិភាក្សាដ៏មានសារសំខាន់នេះ នឹងឆ្លើយតបយ៉ាងមាន ប្រសិទ្ធភាពខ្ពស់ នូវកំណែទម្រង់ស៊ីជម្រៅ ដែលរដ្ឋាភិបាល បានដាក់ចេញ នៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ ដែលតំរូវ អោយ ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងរដ្ឋ ពីកំរិតថ្នាក់ជាតិ ដល់មូលដ្ឋាន ពិសេពសវិស័យព័ត៌មាន បន្ត ពង្រឹង គុណភាព សមត្ថភាព មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន ជាប្រចាំ យ៉ាង សកម្ម បុរេសកម្ម ដើម្បីឆ្លើយតប ជាមួយបរិវត្តកម្មឌីជីថល ក្នុងយុគ្គសម័យ បញ្ញាសិប្បនិម្មិត (AI) ដែលការវិវត្តន៍នេះ វាបានជះឥទ្ធិពលពីរ យ៉ាង គឺទាំង វិជ្ជមាន និងអវិជ្ជមាន ក្នុងនោះព័ត៌មាន អត្ថបទ សំឡេង និងរូបក្លែងក្លាយ ក៏កំពុងកើតមានច្រើន ផងដែរពីបច្ចេកវិទ្យាថ្មីនេះ ដែលទាមទារអោយ មន្ត្រីព័ត៌មាន អ្នកសារព័ត៌មានអាជីព មានវិជ្ជាជីវៈ ផ្តល់ ព័ត៌មានពិត ធ្វើការចូលរួម ឆ្លើយតប និងបន្សាព័ត៌មានទាំងនោះអោយបានទាន់ពេលផង។
ដូច្នេះ កិច្ចពិភាក្សា នេះ សង្ឃឹមថា លោក លោកស្រី ជាថ្នាក់ ដឹកនាំមន្ទីរព័ត៌មាន ប្រធានការិយាល័យ ទាំង៥ មន្ត្រីផ្សព្វផ្សាយ នៃមន្ទីរ ព័ត៌មាន អ្នកសារព័ត៌មានទាំងអស់ និងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងមតិយោបល់ល្អៗ នឹង លើកឡើងនូវបញ្ហាប្រឈមនានា ពេលបំពេញ ការ ងារមកពិភាក្សា និងរួមគ្នារកដំណោះស្រាយសមស្រប ដោយផ្តោតលើការលើកកម្ពស់វិស័យព័ត៌មាន អនុវត្តខ្លឹមសារ សារព័ត៌មានសន្តិភាព និងអហិង្សា នេះគឺជាការ ទទួល ខុសត្រូវខ្ពស់ និងបង្ហាញអោយឃើញពីការអភិវឌ្ឍវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផងដែរ៕ kgpn