ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ ក្នុងកិច្ចពិភាក្សាការចែករំលែកបទ ពិសោធន៍មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានបែបសន្តិភាព! នៅមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនអាចមានសិទ្ធិចាប់ចង និងបញ្ជាអ្នកនេះ អ្នកនោះបានទេ ប៉ុន្តែអ្នក សារព័ត៌មានជាអំណាចទី៤ក្នុងសង្គមយ៉ាងសំខាន់ ជាភ្នែក ច្រមុះ ត្រចៀក និងជាកញ្ចក់ថ្លាអាចឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពជាក់ស្តែង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន ប្រទេសជាតិយ៉ាងមានប្រសិទ្ធិភាព។
ឯកឧត្តមបានថ្លែងដូចនេះក្នុងពិធីបិទវគ្គ ក្នុងកិច្ចពិភាក្សា ការ ចែករំលែកបទពិសោធន៍មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានបែបសន្តិភាព! នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមជាកិត្តិយស លោកស្រី ស្រី សុធាវី នាយិកាអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ជ.ទ) និងលោក អនុ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងអ្នកសារព័ត៌ជាច្រើនអង្គភាព បានអញ្ជើញចូលរួមផងដែរ។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបន្ថែមទៀតថា ដើម្បីរក្សាបាននូវអំណាចទី៤នេះ អ្នកសារព័ត៌យើងត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្ដុះ បណ្ដាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបើកវគ្គបណ្ដុះបណ្ដាលបំពេញបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍន៍ នៃប្រព័ន្ធផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន និងនៅពេលអនាគតខាងមុខ៕ kgpn