រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ក្នុងស្រុករលាប្អៀរ
កំ កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយផ្តល់ជាវត្តមានគណៈកិត្តិយស ឯកឩត្តម លោកជំទាវ លោកឩញ៉ា អ្នកឩញ៉ា អស់លោក លោកស្រី មន្ត្រីអ្នកមុខ អ្នកការ ថ្នាក់ក្រសួង និងថ្នាក់ខេត្ត ជាច្រើនរូបផងដែរ។
ក្នុងឳកាសដ៏ថ្លៃថ្លានេះ ឯកឩត្តស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលសម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាត សម្តែងនូវមនោសញ្ចេតនាដ៏ ជ្រាលជ្រៅបំផុត ជាបំផុតថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៨៨យាងចូល៨៩ព្រះវស្សា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះរាជានុញ្ញាតធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថ ទាំងទ្វេបួងសួងគុណបុណ្យព្រះរតនត្រ័យ គុណបុណ្យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី ទេវតារក្សា ហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធនានាក្នុងលោក ព្រមទាំងវិញ្ញា ញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ ព្រះអង្គ ជាពិសេស ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ កាដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ ប្រសើរថ្វាយ សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះច ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ នៃប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជាដរាបរៀងរហូត។
សូម សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត និងទឹកចិត្តភក្តីភាពដ៏ស្មោះអស់ពីដួងចិត្តពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។
សេចក្តីគួរពុំគួរ សូម សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាប្រោស៕ kgpn