ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងទិសយោធភូមិភាគពិសេស នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជា មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់កងកម្លាំង ទិសយោធភូមិភាគពិសេស នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តម សេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល រងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ ។
ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រតនា មេបញ្ជាការរង យោធភូមិភាគពិសេស តំណាង ឯកឧត្តម ឧត្តម សេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខយោធិន និងបានចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ។
នាឱកាសដល់ឧត្តុង្គឧត្តមនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ និងសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការ កងទ័ពជើង គោក ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ឯកឧត្តមបានបន្តទៀតថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ព ដើម្បីបំពេញនូវភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេ នីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជា មេបញ្ជាការរង កងទ័ព ជើងគោក ដែលបានអញ្ជើញចុះមកសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរ ចែកជូនកងកម្លាំងនៅទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងនាមលោក ជាមេបញ្ជាការ ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងមេបញ្ជាការរង នាយទាហាន និងពលទាហាន ទាំងអស់ សូមគោរពតាមបទបញ្ជា និងបម្រើប្រជាពលរដ្ឋ ជាតិមាតុភូមិ ព្រមទាំងប្ដេជ្ញាគាំទ្រ យ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ។ kgpn