ផ្លូវមួយខ្សែមានប្រវែង១៧០០ម៉ែត្រនឹងទទឹង៥ម៉ែត្រ ត្រូវបានកែលម្អសាកល្បងប្រើប្រាស់តាមបច្ចេកវិទ្យាថ្មី (stabilizer) ក្នុងស្រុកទឹកផុស

30

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមអមដំណើរជាមួយនិងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវជនបទ ១ខ្សែ ប្រវែង ១៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី(stabilizer) ស្ថិតនៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា ការកែលម្អផ្លូវល្បាយក្រួស ដោយប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យាពង្រឹងគុណភាពដីល្បាយក្រួស (Stabilizer) នេះ គឺជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំលាយជាមួយដីល្បាយក្រួស ដើម្បីបង្កើនភាពធន់ ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលកាន់តែក្រខ្សត់ទៅៗ និងមានតម្លៃថ្លៃផងដែរ។

មតិឆ្លើយតប

Your email address will not be published.