គ្រួសាររងគ្រោះបាក់ដីស្រុតផ្ទះ ក្នុងក្រុងកំពង់ឆ្នាំង ទទួលបានអំណោយពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតតីយុវជននិងនីតិសម្បទា

28

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះលោកឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននីតិសម្បទាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់ឯកឩត្តមជាសុ មេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតតីយុវជន និងនិតិសម្បទា ចែកជូនគ្រួសាររងគ្រោះបាក់ដីស្រុតផ្ទះ ចំនួន៩ខ្នងផ្ទះ ស្មើនិង១២ គ្រួសារ ស្ថិតនៅចំណុចទ្រុងក្រពើចាស់ ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ការប្រគល់និងចែកអំណោយនេះដែលបានអញ្ជើញជាអធិបតីឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោក អភិបាលរងក្រុងកំពង់ឆ្នាំង និងអាជ្ញាធរសង្កាត់ចូលរួមផងដែរ។

ក្នុងនោះដែរអំណោយរបស់ឯកឧុត្តម ជាសុ មេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា រូមមានអង្ក២៥គីឡូ.ត្រីខ១យួរ.ម៉ី១កេះ.ទឹកត្រី១យួរ.ទឹកត្រី១យួរ.រួមនិងថវិការក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ៕

មតិឆ្លើយតប

Your email address will not be published.