នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបានសម្ភារ គ្រឿងបរិភោគ និងសំណង់ របស់ សម្ដេចអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ប្រតិភូអមនាយករដ្ឋមន្ត្រី
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅ ទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលអំណោយជា សម្ភារ គ្រឿងឧបភោគ បរិភោគ និងសំណង់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់បញ្ជា ការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចែកជូនអតីតយុទ្ធជន ប្រជាពលរដ្ឋ គ្រួសារកងទ័ព ជួបគ្រោះមហន្តរាយនា នា និងជួបការលំបាក នៅឆមាស ទី១ ឆ្នាំ២០២៤ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។
ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អំណោយដ៏ថ្លៃថ្លា របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី នាពេលនេះរូមមាន អង្ករ ចំនួន ១៥តោន,ស័ង្កសី ៣០០០សន្លឹក.ស៊ីម៉ង់ត៍ ២៥តោន. មី ៤០០ កេស. ទឹកត្រី ៤០០យួរ. ទឹកស៊ីអ៉ីវ ៤០០យួរ.ត្រីខ ៤០០ យួរ. និងប្រេងសាំង ៣០០០លីត្រ. ប្រេងម៉ាស៊ូត ៣០០០លីត្រ។
នាឱកាសនោះដែរឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ្យ ចន្ធមុន្នី ជូនចំពោះនាយទាហាន នាយទាហេរងនិងពលទាហាន ទាំងអស់នៅទីបញ្ជាការតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមក៏បានបន្តនិងផ្ដាំផ្ញើចំពោះកងកម្លាំងប្រតិបត្តិការសឹករងទាំងអស់ ត្រូវតែរក្សាវិន័យជាកងទ័ព និងចូលរួមជួយកិច្ចការងារក្នុងសង្គមជូនប្រជាពលរដ្ឋ រាល់ទុក្ខលំបាកប្រជាពលរដ្ឋដែលជួបការលំបាកនិងគ្រោះហានិភ័យផ្សេងៗ ។
នៅទីបញ្ចប់ឯកឧត្តមឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជួសមុខឱ្យមេបញ្ជាការរង នាយទាហាននិងពលទាហានទាំងអស់ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជំទាវ បណ្ឌិត ពេជ្រ ចន្ឌ មុន្នី ដែលតែងតែគិតគូរយកចិត្តទុក ដាក់ដោះស្រាយនិងឧបត្ថម្ភដល់បងប្អូនអតីតយុវជន កងទ័ពនិងគ្រួសារកងទ័ព ជាពិសេសប្រជាពលរដ្ឋ ដែលជួបការលំ បាក និង ជួបគ្រោះមហន្តរាយនាពេលកន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ព្រមទាំងមេបញ្ជាការរងនិងនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់សូមគោរពជូនពរសម្ដេច ព្រមទាំង ក្រុមគ្រួសារសូមជួបតែពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។