ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៦០នាក់ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ពិធីសំណេះសំណាលនិងចែកអំណោយ ដល់ថ្លៃថ្លារបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ធមុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធា នក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមស្នងការនគរ បាលខេត្ត ឯកឧត្តមមេបញ្ជាការកងរកងរាជអាវុធហាត់ខេត្ត ឯកឧត្តម លោកជំទាវ ព្រមទាំងអភិបាលស្រុក និងអភិបាល រងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ កងកម្លាំង និងអតីតយុទ្ធជន ចូលរួមជាច្រើនរូបផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែ រឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានឡើងអាននូវរបាយការណ៍សកម្មភាពមនុស្សធម៌ និងរបាយការណ៍ការងារជាមួយនឹងអតីតយុវជននៅក្នុងខេត្តកំពង់ឆ្នាំង ព្រម ទាំងកិច្ចការងារមនុស្សធម៌ជាមួយនឹងប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតនិងគ្រោះមហន្តរាយនានា ។
ដោយឡែកឯកឧត្តមក៏បានបន្តនូវរបាយការណ៍ កាលពីសម្ដេចអធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភឧ បករណ៍ និងសម្ភារៈ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តាមរយៈសំណើរបស់ មេបញ្ជាការ ក្នុងនោះរួមមាន ÷ អាគារធ្វើការនិងអគារស្នាក់នៅ ចំនួន៨ ខ្នង . រថយន្តធំ ចំនួន៥ គ្រឿង . រថយន្តសង្គ្រោះ ចំនួន១៥ គ្រឿង . ម៉ូតូ ចំនួន១៥ គ្រឿង . កាណូតបាឡាស្មាច់ ចំនួន១០ គ្រឿង . គោយន្តកន្ត្រៃ ចំនួន១ គ្រឿង . វិទ្យុទំនាក់ទំនងលើតុចំនួន១២ ឈុត . វិទ្យុទំនាក់ទំនងប្រើដៃចំនួន៥០ គ្រឿង . ម៉ាស៊ីន ជីភីអេស ចំនួន១៥ គ្រឿង . និងសម្ភារៈពិធីការ ក៥ ចំនួនមួយឈុត ។
ឯកឧត្តមមេបញ្ជាការបានបង្ហែម ក្រោយពីបានរាយការណ៍នូវរបាយការណ៍ ក្នុងនាមឯកឧត្តមជាមេបញ្ជាការ ជួសមុខឱ្យមេ បញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមថ្លែងអំណរគុណចំពោះសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមផ្ដាច់ញាគាំទ្រការដំណើរការព្រែកជីកហ្វូណន់ដៃជោគ និងបន្តកិច្ចការងារក្នុងនាមជាកងកម្លាំងការពារប្រជាពលរដ្ឋនិងមាតុភូមិកម្ពុជា ក្រោមដំបូលសន្តិភាព ក្រោមដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ ឆ្នាំង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ជូនកងកម្លាំងនិងអតីតយុវជនក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងផ្ដាំផ្ញើរំលឹកទៅដល់អតីតយុវជននិងកងកម្លាំងទាំងអស់ឲ្យចេះសាមគ្គី រូបរួមគ្នា និងបម្រើជូនប្រជាពលរដ្ឋ
ជាពិសេសគឺកងកម្លាំង ទាំងបី ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី សុខសន្តិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ kgpn