បទល្មើសនេសាទ នៅតែបន្តរីករាលដាលពេញផ្ទៃទន្លេ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នារដូវបិទនេសាទ

25

ខេត្តពោធិ៍សាត់÷ បទល្មើសរបាំងស្បៃក្រឡាញឹក និង របាំងណរ៉ាវវេងៗរាប់រយខ្សែដាក់យ៉ាងរំភើយ ចាប់ពីតំបន់កំពង់ហ្លួង រហូតមកដល់ភូមិផ្ទួល ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងក្នុងរដូវបិទនេសាទនេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលដាក់ម៉ងចងសន្ទួច ជាលក្ខណៈគ្រួសារ បានឲ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែហាក់មិនថយចុះអ្វីនោះទេ គឺបទល្មើសនៅតែមានដដែល ។

ប្រភពពីរប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងឿងឆ្ងល់ថា ប្រហែលជាមានការបិទបាំង និងត្រូវថ្នាំសណ្ដំអស់ហើយ បានជាបទល្មើសនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។

ក្រោយពីទទួលបានព័ត៌មាន ពេលដែលប្រជាពលរដ្ឋរាយការណ៍ជូនមកកាន់អង្គភាពសារព័ត៌មាន ក្រុមការងារសារព័ត៌មានយើង បានចុះទៅផ្តិតយករូបភាពជាក់ស្ដែង នៅទីតាំងបទល្មើស ហើយប្រជាពលរដ្ឋ ស្នើបន្ថែមឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយ ដើម្បីបង្ហាញ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក បានដឹង និងលោក ហៃ ធូរ៉ា ប្រធានបន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានគណៈប្រជាការឯកភាពខេត្ត ជួយដាក់អធិការកិច្ចនិងត្រួតពិនិត្យមើលបទល្មើសខាងលើរនេះផង ។

ពាក់ព័ន្ធនិងការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំរបស់ប្រជាពលរដ្ឋឲ្យផ្សព្វផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន នៃកម្ពុជា ៕ kgpn

មតិឆ្លើយតប

Your email address will not be published.