គ្រួសារអតីតយុវជន ២គ្រួសារ និងកងកម្លាំងការពារដីអតីតយុវជន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុនម៉ាណែត និង លោកជំទាវបណ្ឌិត ក្នុងស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤នេះ លោល វរៈសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុម ការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ្រ ចន្ធមុនី ឧបត្ថម្ភដល់កងកម្លាំង និងគ្រួសារអតីតយុវជន ចំនួន ២ គ្រួសារ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតនៅភូមិអូរកាខុប ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្នុងនោះមានអំណោយដែលបានឧបត្ថម្ភជូនកងកម្លាំងការពារដី អតីតយុទ្ធជន ក្នុងនោះរួមមាន -អង្ករ ៥០គីឡូក្រាម-មី ០២ កេស – ត្រីខ ០២យួរ – ទឹកត្រី ០២យួរ – ទឹកស៊ីអ៉ីវ ០២យួរ ។
នឹងបានឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាព ចំនួន ០២គ្រួសារ រួមមាន- អង្ករ ៥០ គីឡូ ក្រាម- មី ០២កេស- ត្រីខ ០២យួរ- ទឹកត្រី ០២យួរ – ទឹកស៊ីអ៉ីវ ០២យួរ ផងដែរ ។
នាក្នុងឱកាសនោះដែរលោកវរៈសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជា ការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមមេបញ្ជាការ និងជាពិសេសបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ជូនកងកម្លាំងនិងគ្រួសារអតីតយុវជន ។