ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល និងពិនិត្យលើការជួសជុលបរិក្ខាពេទ្យ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត

10

កំពង់ឆ្នាំង÷ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជា មួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកនិងទទួលសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជា ពិសេសពិនិត្យស្ថានភាព ជួសជុលកែលម្អសំណង់អគារ បរិក្ខារពេទ្យ និងបរិស្ថានក្នុងមន្ទីរពេទ្យខេត្តទាំងមូល ដើម្បីចូលរួមប្រឡងប្រជែងលើការផ្តល់សេវាសុខភាពជូនប្រជា ពលរដ្ឋបានល្អ ស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧។

មតិឆ្លើយតប

Your email address will not be published.