គណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួបសំណេះ សំណាលជាមួយបងប្អូនអតីតយុវជន រស់នៅលើដីសម្បទាសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ

8

កំពង់ឆ្នាំង÷ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញអមដំណើរ ឯកឧត្តមប ណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅអាស្រ័យផលលើដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

នាក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត សភាចារ្យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត​ ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ៕

មតិឆ្លើយតប

Your email address will not be published.