គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជំរុអភិបាលក្រុង-ស្រុកមេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយក ចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ទូទាំងខេត្តកំពង់ឆ្នាំង

11

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤បានជំរុញដល់លោកអភិ បាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់-មេប៉ុស្តិ៍នគរបា លរដ្ឋបាល សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់នៅគ្រប់មូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅទទួលបាន ការអភិវឌ្ឍលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូ កសរុបលទ្ធផលការងាររយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ស ម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅក្នុងសាលប្រជុំសាលា នយោបាយខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាកើ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក- លោក ស្រី ជាអភិបាលរងខេត្ត លោកស្នងការនិងលោកមេ បញ្ជាការ កង កម្លាំងប្រដាប់អាវុធ លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោកមេ ឃុំ-ចៅសង្កាត់ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៧១ឃុំ-សង្កាត់ ក្នុងខេត្ត ដែលសរុបអ្នកចូលរួមមានចំនួនជា ង៣០០នាក់។

នៅក្នុងកិច្ចប្រជុំនេះខាងលើនេះ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារអនុវត្តគោលន យោបាយភូមិ-ឃុំមានសុវត្តិភាពរយះពេល៩ខែរបស់ខេត្តកំពង់ ឆ្នាំង ជូនអង្គប្រជុំស្ដាប់យ៉ាងក្បោះក្បាយ អំពីស្នាដៃជាច្រើនដែលសមត្ថកិច្ចនគរបាលបានប្រឹងប្រែងអនុវត្តកន្លងមក។

ក្នុងរបាយការណ៍នោះបានសង្កត់ធ្ងន់ថា នៅក្នុ ងរយៈពេល ៩ខែនេះករណីគ្រោះថ្នាក់ចរាចរណ៍បានកើន ឡើង បើប្រៀប ធៀបនិងឆ្នាំមុន ប៉ុន្តែបទល្មើសគ្រឿងញៀ នបានថយចុះគួរឲ្យកត់សម្គាល់។

នៅក្នុងមតិបូកសរុបនៃការប្រជុំនេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានលើកឡើងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចដកគម្រោងកិច្ចសហប្រតិបត្តិការCLV ក្នុងការសហ ប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម-និ ងប្រទេសឡាវរួចហើយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងពន្លត់រងើកភ្លើងរបស់ក្រុមបក្សប្រឆាំ ងដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់។

ប៉ុន្តែការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងខេត្តទាំង៤ខាងលើនេះគឺនៅតែបន្តអភិវឌ្ឍន៍ដដែល។

ដូចនេះលោក អភិបាលក្រុង-ស្រុក និងលោកមេឃុំ- ចៅ សង្កាត់ ត្រូវផ្សព្វផ្សាយការងារខាងលើនេះអោយបានទូលំទូ លាយ និងមានការជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងខេត្ត កុំឱ្យចាញ់ឧបាយកលក្រុមបក្សប្រឆាំង ព្រោះកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយមួលបង្កាច់និងវាយប្រហារចំពោះរាជរដ្ឋាភិបាល និងមានការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភាន់ ច្រឡំដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំងបួននៅភាគឥសានឲ្យទៅបរទេ សជាដើម។

លោក អភិបាលខេត្ត បានលើកឡើងបន្តទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវពន្យល់ណែនាំដល់ប្រជាព លរដ្ឋឲ្យបានយល់ច្បាស់អំពីការដឹកនាំប្រកបដោយគតិប ណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាបានឃើញនិងភ្នែកស្រាប់ ហើយ ការដឹកនាំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិង មានការអភិវឌ្ឍន៍ តាំងពីបាតដៃទទេ រហូតមានភាពសំបូរសប្បាយ។

ដូច្នេះការសម្រេចចិត្តរបស់សម្ដេចតេជោ គឺសុទ្ធសឹងជារឿងត្រឹមត្រូវទាំងអស់ តែដើម្បីកុំឱ្យពួកជ្រុលនិយ មយកលេស ដោយយករឿងនេះទៅបង្កការញុះញង់និងបំផុសបំផុលប្រជា ពលរដ្ឋប្រជាពលរដ្ឋដើម្បីប៉ុនប៉ងអុកឡុកបង្កើតនូវអស្ថេរភាពនៅក្នុងសង្គមជាបន្តទៀត ទើបសម្ដេចសម្រេចចិត្តធ្វើបែបនេះ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។

ឯកឧត្តម អភិបាលខេត្ត ខ្ញុំជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត ក៏បានណែនាំផងដែរ ដល់លោកមេឃុំ-ចៅសង្កាត់និងលោកមេប៉ុស្តិ៍រដ្ឋបាលគ្រប់មូលដ្ឋានត្រូវយកចិត្តទុកដាក់អប់រំពន្យល់ដល់ប្រជាពលរដ្ឋ អំពីស្នាដៃដឹកនាំរបស់ស ម្ដេចអធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចជាថ្នាក់ដឹកនាំបន្តវេណ ថ្វីបើសម្ដេចទើបតែបានដឹកនាំប្រទេសជាតិរយៈពេលខ្លី ក៏ពិតមែន តែសមិទ្ធផលការងារ និងស្នាដៃជោគជ័ យជាច្រើន ដែលជាភាពប៉ិនប្រសប់និងឈ្លាសវៃក្នុងការដឹ កនាំរបស់សម្ដេច ដោយសម្រេចបានទាំងនៅថ្នាក់ជាតិនិ ងលើឆាកអន្តរជាតិ។

ហេតុនេះថ្នាក់ដឹកនាំមន្ត្រីរាជការនិងអាជ្ញាធរទាំងអស់ត្រូវធ្វើ ការពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ នៅការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចទាំងពីរ ម្យ៉ាងទៀតគឺត្រូវគ្រប់គ្រងប្រជាពលរដ្ឋចេញចូលនិងស្នាក់នៅក្នុងផ្ទះ សំ ណាក់ឬសណ្ឋាគារ ក្នុងមូលដ្ឋានឲ្យបានល្អដើម្បីរក្សាសណ្ដាប់ ធ្នាប់សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ និងត្រូវចាត់វិធានការជាបន្ទាន់និងមាន ប្រសិទ្ធភាពចំពោះជនអគតិក្រុមប្រឆាំង ដែលបានមកញុះ ញង់អោយប្រជាពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតឡើងដោយការបោះឆ្នោ តស្របច្បាប់។មន្ត្រីនគរបាលខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងជនអន្តោបប្រវេសន៍ នៅក្នុងក្រុង-ស្រុកក្នុ ងខេត្ត និងតាមរោងចក្រសហគ្រាសឱ្យបានច្បាស់លាស់ និងចាត់វិធានការបញ្ជូនចេញជាបន្ទាន់ជាមួយស្ថាប័នពាក់ព័ន្ធ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់៕

មតិឆ្លើយតប

Your email address will not be published.