គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ បានបើកកិច្ចប្រជុំ បូកសរុបការងារលទ្ធផលឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥….

8

ភ្នំពេញ÷ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ក្រុម ការងារ គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ បានបើកកិច្ចប្រជុំ​បូក​សរុប​កាងារ​ប្រចាំ​ឆ្នាំ​២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ និងបានបោះឆ្នោត ជ្រើសរើសប្រធានគ្រុប អនុប្រធាន និងលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី​ ប្រធាន​កិត្តិយស​ទាំង​០៣រូប​ រួមមាន​លោក​ ទូច​ ប៉ែត​ លោក​ ផាត់​ ចំណាន​ លោកបណ្ឌិត​ ហោ​ គន្ធា​ ព្រមទាំងអង្គភាពសារព័ត៌មានដែលជាម្ចាស់ហត្ថលេខាចំនួន២៤អង្គភាព ដែលស្ថិតនៅក្នុងសាលប្រជុំភោជនីយដ្ឋានបាយ័ន រាជធានីភ្នំពេញ។

កិច្ចប្រជុំ​នេះបាន​លេីកឡេីងក្នុងទិសដៅ​ ចែករំលែក ដើម្បីរួមគ្នាជាធ្លុងមួយ ក្នុងការពង្រឹងពង្រីកតួនាទីក្រមសីលធម៌ វិជ្ជាជីវៈរបស់សារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីជួយទុក្ខធុរៈគ្នាទៅវិញទៅមក ការពារផលប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់គុណតម្លៃ និងតួនាទីសារព័ត៌មាន ដែលជា អំណាចទី៤ និង​ជម្រុញ​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ ការអភិវឌ្ឍន័​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ឱ្យកាន់តែល្អប្រសើរ ព្រមទាំង​ ចូលរួម​ប្រឆាំង​និង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​បង្ក​អស្ថិរភាព​សង្គម​ផងដែរ៕

មតិឆ្លើយតប

Your email address will not be published.