ឯកឧត្តម កិត្តិនិតិកោសល បណ្ឌិត ឳម យិនទៀង អញ្ជើញជាអធិបតី បើកវិញ្ញាសារប្រឡងមធ្យមសិក្សាតុល្យភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ រួមជាមួយឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង ព្រមទាំងអភិបាលរងខេត្ត និងថ្នាក់ដឹក នាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញ បើកហិបវិញ្ញាសាប្រ ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត បានរាយការណ៍នូវរបាយការណ៍របស់មន្ទីរអប់រំខេត្ត បានបញ្ជាក់ថាបេក្ខជនត្រូវប្រឡងក្នុងខេត្ត ឆ្នាំនេះ បានអវត្តមានចំនួន៧០នាក់ នៅក្នុង ចំណោមបេក្ខជនជាង៤ពាន់នាក់។
ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ឱម យិនទៀងបានលើក ឡើងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ បានខិតខំរឹតបន្តឹងគោលនយោបាយអប់រំ និងគ្រិៈស្ថានសិក្សា ប្រកបដោយវិជ្ជាជីវៈខ្លាំងណាស់ ក្នុងការប្រឡងសញ្ញាប័ត្រទុតុយភូមិ មួយឆ្នាំៗ ដែលមានបេក្ឋជនជាង១០ ម៉ឺននាក់ គឺប្រកបដោយបទពិសោធន៍ច្បាស់លាស់ត្រឹមត្រូវ ។
ជាចុងក្រោយ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំង អស់សូមកុំតក់ស្លុត និងខិតខំយកចំណេះដឹងដោយខ្លួនមាន មកប្រលងឲ្យទទួលបានជោគជ័យទាំងអស់គ្នា៕