ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ”

13

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ ឆ្នាំង មានកិត្តិយសទទួលពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ”

ក្នុងពិធីនេះដែរ ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ជំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម សុីវ រុនប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រតិភូកីឡា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំ៨ទូទាំងខេត្តកំពង់ឆ្នាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។

ពិធីទទួលភ្លើងគប់ រត់ចេញដំណើរពីសួនដំរីស មកកាន់វេទិកា នៅខាងមុខបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

មតិឆ្លើយតប

Your email address will not be published.