ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំណើរការផ្តល់ពាក្យចូលប្រឡង ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ
កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមដំណើរការផ្តល់ពាក្យ ប្រឡងចូលក្របចណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់បម្រើការ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នក នាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការជ្រើសរើសក្របខណ្ឌ មន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤នេះ មានចំនួន ៩៤កន្លែង សម្រាប់បម្រើការ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃច័ន្ទទី២១ តុលានេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលសកម្មភាព នៃកិច្ចដំណើរការផ្តល់ពាក្យប្រឡង ប្រជែងជ្រើសរើស ចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ នៅស្នងការដ្ខាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ ៕