ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំ ណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់បក់រលំផ្ទះ អស់ទាំងស្រុងមួយគ្រួសារ នៅក្នុងស្រុកកំពង់លែង

8

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហានរបស់អង្គភាព អញ្ជើញនាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី ៣៥សន្លឹក ស៊ីម៉ង់ត៍ ០១តោន(២០ការ៉ុង) រួមនឹងថវិកាមួយ ចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ ស៊ន មុំ អាយុ៣៩ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ មានកូនចំនួន០៧នាក់ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់បក់រលំផ្ទះអស់ទាំងស្រុង នៅភូមិខ្លែងព៌ណ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះក៏មានការចូលរួមសហការឧបត្ថម្ភថវិកាពី ឯកឧត្តម កែវ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រងិល និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់ លែង និង ថវិកាមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត សរុបចំនួន ១,០៤០,០០០រៀល ផងដែរ។

មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះ ឯកឧត្តម មេបញ្ជាការ បានបន្តថា សម្តេចធិបតី និង លោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ។ ក្នុងនោះសម្តេចតែងតែឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ឬ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ដូចជាហេតុការណ៍ខ្យល់កន្ត្រាក់បក់រលំផ្ទះ ពេលនេះជាដើម ។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់គ្រួសាររងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយពេលនេះ មានគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ អាចកើតមានគ្រប់ពេល។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែ នាំដល់អាជ្ញាធរភូមិឃុំស្រុកឲ្យជួយចាត់ចែងសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឡើងវិញ ដើម្បីឲ្យពួកគាត់ឆាប់បានផ្ទះរស់នៅសមរម្យ ៕

មតិឆ្លើយតប

Your email address will not be published.