ពិធីប្រារព្វខួបលើកទី៧១ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ ( ៩ វិច្ឆិកា ១៩៥៣ , ៩ វិច្ឆិកា ២០២៤ ) ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤នេះ ប្រារព្វធ្វើក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការក្រុម
ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទា វអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត អភិបាល ក្រុង ស្រុក ទាំង៨ លោក លោកស្រី អភិបាលរង ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមផងដែរ។
ថ្លែងក្នុងពិធីនាពេលនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិ បាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យ ជាតិ ដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោ សញ្ចេតនា សប្បាយរីករាយអបអរសាទរ ដឹងគុណទិវា ជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញ ឯករាជ្យ ជាតិ ជូនជាតិមាតុភូមិ ពេញលេញបរិបូរណ៌ ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គ ជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ របស់ទ្រង់ ដើម្បីជូនជាតិមាតុភូមិកម្ពុជា បានរហូតមកទល់នឹងបច្ចុប្បន្ន។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជ
នីយកិច្ច ដើម្បីទាមទារឯករាជ្យ ឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណ ភាព និង អភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕