ទូកង ទូកមួង ចំនួន២៦ទូក ក្នុងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំខេត្ត បានប្រារព្ធពិធីជូនដំណើរទៅចូលរួមនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី

19

 

កំពង់ឆ្នាំងង៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេស កម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជូនដំណើរទូកង ទូកមួង ចំនួន​២៦ ទូក ទៅ​ចូលរួម​អុំ​ និង​ចែវ​ប្រណាំង នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំ
បុក​ និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំ​​ពេញ ដែលនឹង​ប្រ​ព្រឹ​ត ទៅ នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាមុខនេះ នៅមាត់ទន្លេនមុខវត្តកំពង់ត្រឡាចក្រោម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីជូនដំណើរទូកនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ជំទាវ កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុងស្រុកទាំង៨ លោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋយ៉ាងច្រើន បានអញ្ជើញចូលរួមដើម្បីអបអរផ្ដល់កម្លាំងចិត្តជូនកីឡាករទូកទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

ឆ្លៀតក្នុងឱកាសដ៏មហិទ្ធិរិកនេះ ក៏មានការនិមន្តចូលរួមពីសំ ណាក់ ព្រះអង្គធម្មវ័នរាជសី បណ្ឌិតចន្ទមុន្នី ព្រះអង្គនិមន្តព្រះរាជាគណៈថ្នាក់កិត្តិយស ចូលរួមអបអរសាទរក្នុងពិធីជូនដំណើរទូកង ទូកមួង ។

ក្នុងពិធីនោះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ និងមានមតិស្វាគមន៍ជូនចំពោះគណៈអធិបតី ក្នុងអង្គពិធី ជូនដំណើរទូកងទូ កមួង ដើម្បីទៅចូលរួមក្នុងព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប អកអំបុកនិ ងសំពះព្រះខែ នៅរាជធានីភ្នំពេញតាមប្រពៃណីជាតិខ្មែររបស់យើងតាំងពីបុរាណមក ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ខេត្តកំពង់ឆ្នាំងជារៀងរាល់ឆ្នាំតែងតែធ្វើពិធីជូនដំណើរទូកដើម្បីទៅចូលរួម លើកលែងតែក្នុងបរិបទ ការសម័យកូវីដ19 ហើយក្នុងនោះ ក៏មានការឧបត្ថម្ភពីសប្បុរសជននានាជូនដល់កីឡាទូកទាំងអស់ដែលបានទៅចូលរួមក្នុងពិធីនៅរាជធានីភ្នំពេញ ឯកឧត្តមបានបន្ថែមនៅចុងក្រោយបន្តទៀតថា ក្រុមកីឡាករទូកទាំងអស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំងនិងសប្បុរស ជននានា តាមរយៈគៀងគងជំនួយឧបត្ថម្ភនិងមានទៅចូលរួលជួយឧបត្ថម្ភដល់ក្រុមកីឡាករកីឡាការិនី នៅក្នុងពេលដែលប្រកួតនៅរាជធានីភ្នំពេញបន្តទៀត។

គួរបញ្ជាក់ផងដែរថាទូកង ទូកមួង ទាំងមានចំនួន២៦ទូកនេះមកពី​ក្រុង ស្រុក​ចំនួន​៦ និង​ មាន​កីឡាករ កីឡា​ការ​នី​សរុប​ចំនួន ​១ ៥១៦នាក់ ស្រី១១៥នាក់។

ក្នុងពិធីជូនដំណើរទូកនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយនឹងក្រុម កីឡាករ កីឡាការិនីទូកទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវចេញដំណើរទៅរាជធានីភ្នំពេញ ក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តមក៏បានផ្ដាំផ្ញើ ហ្នឹងណែនាំជូនកីឡាករ កីឡាការិនីទាំងអស់ត្រូវតែថែរក្សានូវសុខភាពឱ្យបានល្អ និងគោរពតាមវិន័យកីឡាករ និងរួមសាមគ្គីភាពគ្នាដើម្បី ខំប្រឹងប្រែង ដើម្បីយកជ័យជំនះរៀងៗខ្លួន ត្រឡប់មកស្រុកភូមិរបស់យើងវិញ៕

មតិឆ្លើយតប

Your email address will not be published.