កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រចាំឈរជើង នៅទីតាំងស្នាក់ការ ហ្វឹកហ្វឺន បាញ់គ្រាប់ពិត ក្នុងភូមិសាស្ត្រភ្នំពាមលោក ក្នុងស្រុកទឹកផុស ទទួលបានអំណោយពី គណៈអភិបាលខេត្តកំពង់ឆ្នាំង

16

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលកំពុងឈរជើងការពារ នៅទីតាំងស្នាក់ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត និង ដីបង្កបង្កើនផល របស់អង្គភាពសឹករងខេត្ត ក្នុងភូមិសាស្ត្រតំបន់ភ្នំពាមលោក ស្ថិតក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំងបាននាំយក សម្ភារ និង គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កង កម្លាំង ក្នុងនោះមាន ÷-អង្ករ ០៤ការ៉ុង-មីខ្លាឃ្មុំ ១០កេះ -ទឹកត្រី ទឹកសុីអ៉ីវ ០៥យួរ -ត្រីងៀត ០៧គីឡូក្រាម-និង ភួយ ចំនួន៨ ផងដែរ។

ដោយឡែក ដីបង្កបង្កើនផលរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបែងចែកជូនគ្រប់បណ្តាកងឯកភាព វរសេនាតូចលេខ១ ផ្នែកសឹករងក្រុង/ស្រុក ទាំង៨ កងអនុសេ នាធំលេខ៤ និង ការិយាល័យ ផ្នែកចំណុះ ធ្វើការដាំដំណាំផ្សេងៗ ដូចជា ដំឡូងមី ដំឡូងជ្វា ពោត ទទួលបានទិន្នផលល្អប្រសើរ និងកំពុងប្រមូលផលជាបន្តបន្ទាប់ ។

ទាំងនេះគឺជាការបញ្ជាក់ឲ្យដឹងពីឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

មតិឆ្លើយតប

Your email address will not be published.