ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យ សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបន្តពង្រឹងការអភិរក្សធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយ ប្រជាស ហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ដេីម្បីបន្តការការពារធនធនធានធម្មជាតិបន្តទៀត និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នាឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រសួង បរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើការអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
គូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានអនុវត្តតាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណាតិ្តទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធន ធានធម្មជាតិ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍ គ្រប់គ្រងតំបន់ ការពារធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋា រចនាសម្ព័ន្ធ ការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន ជុំវិញតំបន់សហគមន៍ភ្នំត្នោតផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាសហគមន៍ ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជា ជួយថែរក្សាការពារព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ។
ជាចុងក្រោយ លោក បេន ដេវីស ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលគាំទ្រដល់សកម្មភាពរបស់សកម្មរបស់លោក និងយកចិត្តទុកដាក់ចំពោះការការពារព្រៃ កន្លងមកដោយមានការជួយជ្រុំជ្រែងពីរាជរដ្ឋាភិបាល ក្រសួង បរិស្ថាន ភ្ញៀវទេសចរណ៍ និងអង្គការអន្តរជាតិផងដែរ ជាពិ សេសលោក បេន ដេវីស បានបញ្ជាក់ថា គ្រួសារលោកផ្ទាល់ ព្រមទាំងប្រជាសហគមន៍នឹងបន្ត ការពង្រឹងការគ្រប់គ្រងធន ធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដូចជាសត្វព្រៃ ព្រៃឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទទៀត នៅក្នុងតំបន់អភិរក្សនេះ នឹងរក្សាបានយូរអង្វែងតកូនចៅ។