ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុម ការងារចុះពិនិត្យសកម្មភាពអ៊ុតផ្លូវកៅស៊ូ AC ផ្លូវលេខ១ ក្នុងក្រុងកំពង់ឆ្នាំង

7

កំពង់ឆ្នាំង÷ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យ នូវសកម្មភាពអ៊ុតផ្លូវកៅស៊ូ AC ផ្លូវលេខ១ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានប្រវែង ៨៥០ ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវ ជាតិលេខ៥ ទៅដល់សាលាបឋមសិក្សាមាស្ស ច័ន្ទលាភ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការកងររាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងាររដ្ឋបាលខេត្ត ផងដែរ។

ពលរដ្ឋរស់នៅអមសងខាងផ្លូវបានសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយក ចិត្តទុកដាក់សម្រួលនិងជួសជុលកែលម្អផ្លូវនេះ ងាយស្រួលធ្វើដំណើរ មិនតែប៉ុណ្ណោះបងប្អូនដែលជាប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទីជិតពីឆ្ងាយ បានត្រេកអរនិងសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត។

មតិឆ្លើយតប

Your email address will not be published.