ប្រជាពលរដ្ឋពីគ្រួសាររឿងរ៉ាវទំនាស់ដីធ្លីត្រូវបានបញ្ចប់ ក្រោមការសម្របសម្រួលដោះស្រាយពីឯកឧត្តមអភិបាលខេត្តកំពង់ ឆ្នាំង ក្នុងស្រុកកំពង់ត្រឡាច

12

ប្រជាពលរដ្ឋពីគ្រួសាររឿងរ៉ាវទំនាស់ដីធ្ល

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញ ចុះសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងលោកស្រី ទាំ ម៉ៃ និងភាគីលោក ទាំ សារី រស់នៅភូមិស្វាយក្រោម ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឯក ស៊ុនរស្មី ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង និង អភិបាលរងខេត្ត លោកអភិបាលស្រុកកំពង់ត្រឡាច មន្ទីរជំនាញ និងក្រុម ការងារពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ចូលរួមផងដែរ។

ក្នុងនោះជាលទ្ធផលក្នុងការដោះស្រាយក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ភាគីទំនាស់ទាំងពីរបានស្រុះស្រួលគ្នា និងបានទទួលយកដំណោះស្រាយ ដោយទឹកចិត្តសប្បាយ រីករាយ។

មតិឆ្លើយតប

Your email address will not be published.