ប្រជាពលរដ្ឋ និងមហាជន បានដាក់ការសង្ស័យថា ប្រហែលជាមានការ ឃុបឃិតគ្នា លក្ខណៈជាប្រព័ន្ធហើយ បានជាមិនមានឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណា ហ៊ានទប់ស្កាត់និងបង្ក្រាប ពីសកម្មភាពនេសាទ បទល្មើស ទូកនាមទទឹង ក្នុងភូមិសាស្ត្រស្រុកចំនួន២ ក្នុងខេត្តកំពង់ឆ្នាំង ជារៀងរាល់ថ្ងៃបានបែបនេះ
កំពង់ឆ្នាំ÷ នេះជាសកម្មភាព បទល្មេីសនេសាទទូកនាមទទឹង ជាច្រេីនទូក ដែលកំពុងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើស បានយ៉ាងរលូន ដោយប្រេីកម្លាំងម៉ាសុីនរុញ នៅតាមបណ្តោយដងទន្លេសាប នៅក្នុងស្រុកចំនួន២ គឺ ស្រុកជលគីរី និង ស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ក្រុមទូកនាមទទឹង ទាំងអស់នេះដែល ត្រូវបានប្រជានេសាទ ជាលក្ខណៈគ្រួសារប្រកបមុខរបរនេសាទនៅតាមបណ្ដោយដងទន្លេទាំង២ស្រុក បានបង្ហើបឱ្យដឹងថាមាន ឈ្មោះ ដូចដែលបានរាយនាមទី១ សេន អ៊ូមើត ២ សេន ស៊ូស្លៃម៉ាន ៣ សេន អាលី ៤ ធូ ជា ៥ ជា សុកាន ៦ ចន ផានិត ៧ អាក្លូរ ៨ គង់ ភាព ៩ បង មុឺន ១០ បង ឈុន ១១ ឈ្មោះ លី សកម្មភាពដែលបានប្រព្រឹត្តធ្វើ បានជារៀងរាល់ថ្ងៃ ដោយយ៉ាងរលូន មិនឃើញមានជំនាញសមត្ថកិច្ចពាក់ព័ន្ធណាអាចឃាត់អស់លោកបានឡើយ តើមកពីហេតុអ្វី? គូបញ្ជាក់ផងដែរថា ឧបករណ៍នេសាទបទល្មើស នាមទូកទទឹងនេះគឺមិនអាចឱ្យមានទេនៅក្នុងភូមិសាស្ត្រទឹកដី នៃខេត្តកំពង់ឆ្នាំង តែត្រូវបានប្រជាពលរដ្ឋ ដែលពួកគាត់ប្រកបមុខរបរជាលក្ខណៈគ្រួសារបានជួបផលលំបាកដោយសារទូកនាមទទឹងទាំងអស់នេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដូចជាមងដែលពួកគាត់បានរករបរនេះជាលក្ខណៈគ្រួសារ ហើយត្រូវបានរងការខូច ខាត ដោយសារទូកនាមទទឹងទាំងអស់នោះរុញផ្ដាច់ របស់ពួកគាត់ ។
ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងទន្លេក្នុងភូមិសាស្ត្រនៃទឹកដីស្រុកទាំង២ ខាងលើ ដែលប្រកបមុខរបរជាលក្ខណៈគ្រួសារ ជាប្រជានេសាទ ជាលក្ខណៈគ្រួសារ កំពុងតែដាក់ចម្ងល់សង្ស័យថា ប្រហែលជាមានការឃុបឃិតនិងសូកប៉ាន់ហើយបានជាសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ដែលមានរហូតទៅដល់២ស្រុក មិនអាចមើលឃើញ បែបនេះ។
ប្រភពពីប្រជាពលរដ្ឋដដែល បានឲ្យដឹងថាឃើញមានការ ប្រព្រឹត្តបទល្មើសនេសាទប្រើឧបករណ៍ទូកនាមទទឹង ប្រើម៉ាស៊ីនរុញនេះ តាំងពីរដូវបើកនេសាទមកម្ល៉េះ ក្នុងភូមិសាស្ត្រទាំង២ស្រុក ស្រុកជលគីរី និងស្រុកកំពង់ត្រឡាច នៃទឹកដីខេត្តកំពង់ឆ្នាំង តែងតែធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ចាប់ពីត្រង់ចំណុច ភូមិដូនវៀត ជាព្រំប្រទល់ស្រុកកំពង់លែងនិងស្រុកជល់គីរីររហូតទៅដល់ទឹកដីស្រុកកំពង់ត្រឡាច។
ដូច្នេះមានតែលោកអភិបាលស្រុក ទាំង២ស្រុក ដែរជាប្រធានគណៈបញ្ជាការឯកភាពស្រុក មេត្តាជួយពិនិត្យ និងដាក់បទ បញ្ជាឲ្យមានការឃ្លាំមើលទៅលើបទល្មើសដែលប្រជាពលរដ្ឋបានរាយការណ៍នេះផងទាន និងជាពិសេសប្រជាពលរដ្ឋបានសំណូមពរឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយមានវិធានការទៅលើមន្ត្រីថ្នាក់ក្រោម ទាំងមន្ទីរនិងខណ្ឌ សង្កាត់ ផ្នែក ដើម្បីកុំឲ្យមានការប្រព្រឹត្តបទល្មើសដូចដែលឯកឧត្តមរដ្ឋមន្ត្រីបានចែងក្នុងច្បាប់រដ្ឋបាលជលផល ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងមិនឲ្យមាននូវការប្រព្រឹត្តបទល្មើសឧបករណ៍នាមទូកទទឹងក្នុងតំបន់ទឹកដីខេត្តកំពង់ឆ្នាំង ។
ទាំងនេះគឺជាប្រភពពីប្រជាពលរដ្ឋ ដែលបានផ្ញើមកអង្គភាពសារព័ត៌មានយើង អង្គភាពសារព័ត៌មានយើង រង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មានកម្ពុជា សូមអរគុណ