សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

4

ដោយការមើលឃើញនូវភាពប្រត្យក្សនៃការរីកចម្រើនរបស់ក្រសួងបរិស្ថានក្នុងរយៈពេលជាង១ ឆ្នាំកន្លងមក ដែលបានដាក់ ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុល បង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ហេតុដូច្នេះ សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៧៦ បានគាំទ្រពេញបេះ ដូង ចំពោះការអនុវត្ត និងការរីកចម្រើនរបស់ក្រសួងបរិស្ថាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ការដាក់ចេញក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួង បរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។

ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបាន ពិសេសបានការកែប្រែផ្នត់គំនិតកុមារ យុវជនជំនាន់ក្រោយឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះសម្រាប់ពីថ្ងៃនេះ ទៅថ្ងៃអនាគត នេះគឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សិស្ស លោកគ្រូ អ្នកគ្រូ បានដាក់កាយ ចិត្ត ជាមហាគ្រួសារក្រសួងបរិស្ថាន ដើម្បីគោលដៅតែមួយ គឹភាពស្អាតនៃកម្ពុជា ។

ការសម្រេចបាននូវសមិទ្ធផលការងារ គឺជាជំហាននៃភាពជោគជ័យ និងជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំខាងមុខៗ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាពពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន ។

មតិឆ្លើយតប

Your email address will not be published.