មហាជននៅតែឆ្ងល់ថាហេតុអ្វីបានជា ក្រុមឈ្មួញដឹកជញ្ជូនលៀសល្អិតៗ រាប់សិបតោន ជារៀងរាល់ថ្ងៃដើម្បីយកទៅលក់នៅប្រទេសជិតខាងបានយ៉ាងរលូនបែបនេះ..?

11

កំពង់ឆ្នាំង៖តាមប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ធន់ធានធម្មជាតិបានឲ្យដឹងថា ក្រុមមេឈ្មួញដែលគេស្គាល់ ឈ្មោះ ថាគន្ធា រង់ចាំទទួលប្រមូលទិញលៀសល្អិតៗដែលខុសពីច្បាប់ហាមឃាត់របស់រដ្ឋបាលជលផល រាប់សិបតោន ដើម្បីដឹកយកទៅលក់នៅប្រទេសជិតខាង បានដោយសុខសុវត្តិភាព គ្មានការំខានពីសមត្ថកិច្ចពាក់ពន្ធ័។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកសាព័ត៌មានយើងបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមដឹកជញ្ជូនលៀសខុសពីច្បាប់រដ្ឋបាលជលផលបានហាមឃាត់ ត្រង់ចំណុចចុងទឹក ភូមិថ្នល់កន្សែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ជាច្រើនទូក បន្តលើកដាក់លើគោយន្ត យកទៅលាក់ទុកត្រង់ចំណុចចុងភូមិកោះកែវ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង ក្រោយឃើញហេតុការណ៍និងភស្តុតាងជាក់ស្ដែងដែលជាប្រភេទលៀស ផ្ទុយពីច្បាប់ហាមឃាត់របស់រដ្ឋបាលជលផល អ្នកសារព័ត៌មានរបស់យើងក៏បានរាយការណ៍ជូនទៅលោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ទទួលបន្ទុកគ្រប់គ្រង៣ស្រុក ស្រុករលាប្អៀរ ស្រុកកំពង់លែង និងស្រុកបរិបូណ៌ លោកបានលើកទូរសព្ទហើយឆ្លើយតបថានឹងឲ្យកម្លាំងចុះមកត្រួតពិនិត្យ  ក្នុងរយៈពេល កន្លះម៉ោងក្រោយ អ្នកសារព័ត៌មានយើងក៏បានខលសួរទៅលោកម្ដងទៀត ខលចូលមិនលើកទូរស័ព្ទ ខលចូលហើយបិទទូរស័ព្ទ និងលោក លាក់ សំអាត នាយសង្កាត់ស្រុករលាប្អៀរ អ្នកសាព័ត៌មានយើងបានខលចូលហើយក៏បានរាយការណ៍បន្ថែម លើករណីដឹកជញ្ជូនរលៀសល្អិតនេះ លោកបានឆ្លើយថាអរគុណ ហើយអ្នកសារព័ត៌មានយើងក៏បានសួរទៅលោកថាតើលោកមានចំណាត់ការយ៉ាងណាដែរទៅលើបទល្មើសនេះ នៅក្នុងដែនគ្រប់គ្រងរបស់លោក ក្រោយពីបានអ្នកសារព័ត៌មានសួរដូច្នេះលោកក៏បានបិទទូរស័ព្ទ ហើយខលចូលលែងលើក ខលចូលហើយចុចបិទទូរសព្ទ។

ក្នុងពេលនោះដែរក្រុមអ្នកដឹកជញ្ជូនលាសតាមគោយន្ត និងទូកាណូត ដែលដឹកជញ្ជូនលៀសល្អិតៗនោះក៏បានបើកគោយន្តរត់ចេញពីកន្លែងលើកឡើង និងទូកដឹកជញ្ជូនលៀសជាច្រើនទូកបានបើកចេញពីមាត់ទឹក ត្រង់ចំណុចខាងលើ។

ក្រោយមកចន្លោះវេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ក្រុមគោយន្តនិងទូកកាណូតព្រមទាំងរថយន្តដឹកជញ្ជូនក៏បានផ្លាស់ទីតាំងមក ដឹកជញ្ជូនត្រង់ចំណុចភូមិទី៧ចុងកោះ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវិញ ពេលនោះក្រុមអ្នកសាព័ត៌មានយើង ក៏បានខលរាយការណ៍ទៅសមត្ថ កិច្ចជំនាញរដ្ឋបាលជលផលម្ដងទៀត តែរាល់ការខលទូរស័ព្ទទៅជំនាញរដ្ឋបាលជលផល ក្នុងឡុងពេលម៉ោង 9:00 យប់ថ្ងៃខែដដែល ខលចូលមិនលើកចូលហើយលើកបិទទូរសព្ទ។

ខណៈពេលនោះក្រុមឈ្មួញនិងក្រុមដឹកជញ្ជូនលៀស ទាំង អស់នោះក៏បានប្រមាថកាប់សម្លាប់មកលើអ្នកសារព័ត៌មាន។

ហើយអ្នកចាំប្រមូលទិញលៀសល្អិតៗនៅចំណុចខាងលើដែលត្រូវដឹកជញ្ជូនឲ្យទៅឈ្មួញវៀតណាម ដើម្បីបន្តទៅលក់នៅប្រទេសវៀតណាមនោះ មានឈ្មោះថាគន្ធា និងអ្នកដែលនៅជាមួយ ជាមេការដែលយើងមិនបានស្គាល់ឈ្មោះនោះ បានជេរប្រមាថនិងកាប់សម្លាប់មកលើអ្នកសារព័ត៌មាន។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សូមដាក់ឱ្យកម្លាំងជំនាញពាក់ព័ន្ធគ្រប់បណ្ដាខេត្ត ជុំវិញបឹងទន្លេសាបចុះមកធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបទាន់ពេលវេលាផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះដែរ អ្នកសារព័ត៌មានយើង ជាកញ្ចក់ឆ្លុះបញ្ចាំងនិងជាព្រាបនាំសារជូនថ្នាក់ដឹកនាំ
និងជាការរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈអង្គភាពសារព័ត៌មាន យើងខ្ញុំជាអ្នកសារព័ត៌មាន មិនទាន់បានសុំការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ក្រោមបន្ថែមក្រោយពីបានរាយការណ៍ក្នុងអំឡុងពេលសកម្មភាពខាងលើ នៅឡើយទេ ដោយសារទូរសព្ទរបស់អស់លោកគឺខលចូលមិនលើកខលចូលហើយបិទទូរសព្ទ យើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពសុក្រិត និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

មតិឆ្លើយតប

Your email address will not be published.