បែកធ្លាយការឃុបឃិតគ្នាបើកដៃឱ្យមានការប្រព្រឹត្តបទល្មើសមងកែឆ្នៃនៅក្នុងតំបន់អភិរក្ស បឹងទន្លេសាប ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ មានសេចក្ដីរាយការណ៍មួយពីការបែកធ្លាយក្រុមអ្នកបើកដៃឲ្យមានសកម្មភាពដាក់មងកែឆ្នៃរបស់ជនជាតិយួន នេសាទល្មើសច្បាប់ដែលជាប្រភេទឧបករណ៍កែច្នៃ មងបីជាន់ បណ្ដែតនិងអូសរាយចាប់ត្រីក្នុងដែនអភិរក្សត្រីមេពូជក្នុងដែនអភិរក្ស ត្រង់ចំណុច (ព្រែកតាមើម) (ព្រែកធ្លក)(ព្រែកបា)(ព្រែកណាំ)(ព្រែកតាបា)ដែលកំពុងធ្វើសកម្មភាព ទាំងនៅពេលយប់និងពេលថ្ងៃ ក្នុងឃំុ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
-យោងតាមការធ្វើបទសម្ភាសន៍របស់អ្នកសារព័ត៌មានរវាងអ្នកនេសាទជនជាតិយួនថាមានអ្នករត់ការ ១ឈ្មោះ ងិន វាស្នា ជាអ្នកសារព័ត៌មាន ២ឈ្មោះ ប៉ែន សាវេង នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ ក្នុងក៏មានប្រធានសហគមន៍ប្រចាំតំបន់អភិរក្សត្រីមេពូជផងដែរ បានបើកដៃរឱ្យមានបទល្មើសក្រុមប្រព្រឹត្តបទល្មើសជនជាតិយួន បានរាយមងនិងអូសមងជាប្រភេទឧបករណ៍កែច្នៃម៉ោងបីជាន់ ដែលមានចាប់ពីក្រឡា (១តឹក២)ក្រឡា (៨ហ៊ុន) និងក្រឡា (៥ហ៊ុន) បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសយ៉ាងរលូន ក្នុងតំបន់អភិរក្សក្នុងចំណុចទីតាំងខាងលើ ដែលក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះ។
តំបន់អភិរក្សត្រីមេពូជស្ថិតក្នុងឃំុ ផាត់សណ្ដាយ រងការបាត់បង់ត្រីមេពូជបណ្ដើរៗដោយសារមានកាឃុបឃិតជាមួយជនល្មើសបំផ្លាញមិនគិតពីប្រយោជន៍រួមដើម្បីអនាគតកូនៗជំនាន់ក្រោយ។
-យោងតាមសម្ដីក្រុមប្រព្រឹត្តបទល្មើស ជនជាតិយួនបានឆ្លើយឱ្យអ្នកសារព័តមានដឹងមានឈ្មោះអ្នករត់ការដូចខាងលើ បានប្រមូលលុយយកទៅបិទមាត់មន្ត្រីជំនាញពាក់ព័ន្ធថ្នូរ នឹងមិនមានការបង្ក្រាប ដែលបណ្ដោយឲ្យប្រព្រឹត្តមានបទល្មើសក្នុងតំបន់អភិរក្សត្រីមេពូជក្នុងតម្លៃដូច ដូចបានរៀបរាប់ក្នុងឃ្លិបវីដេអូរ។
ដូចនេះអង្គភាពសារព័ត៌មានយើងខ្ញុំសូមផ្សព្វផ្សាយរាយការណ៍ជូនទៅដល់ឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទទួលបន្ទុក ចុះបង្ក្រាបបទល្មើសនេសាទខាងជើងនិងខាងត្បូងបឹងទន្លេសាបសូមឯកឧត្តមមេត្តាជ្រាបជាព័ត៌មាន។
កន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងឯកឩត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានដាក់បញ្ជាយ៉ាងតឹងរ៉ឹងបំផុត ចំពោះករណីបទល្មើសនេសាទ រហូតមានការព្រមានដកចៅហ្វាយខេត្តជាប់បឹងទន្លេសាប ដែលប្រងើយកន្ទើយនិងបទល្មើសដែលកើតមានក្នុងដែនដីរបស់ខ្លួន។
លើកឡើងក្នុងការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំគ្មានចេតនាណាមួយក្រៅពីចូលរួមដើម្បីការពារធនធានធម្មជាតិ និងតំបន់ដែលជាតំបន់អភិរក្សការពារត្រីមេពូជ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការថែរក្សានិងអភិរក្សឲ្យបានគង់វង្សយុអង្វែងសម្រាប់ពេលអនាគតក្មេងជំនាន់ក្រោយៗ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ