រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជំនះ៧មករា ១៩៧៩-៧មករា២០២៥

13

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែម ករា ឆ្នាំ២០២៥នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤ ៦ ទិវាបុណ្យជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២៥ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេ សជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់។

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ទិវាបុណ្យជ័យជំនះ៧មករា ១៩៧៩-៧មករា ២០២៥ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង កាលពីព្រឹកមិញនេះផងដែរ គឺបានប្រព្រឹត្តទៅក្រោមអធិបតី ភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋម ន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារ។លោកប្រធានក្រុមប្រឹក្សាខេត្ត លោក-លោក ស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាល អភិបាលរងខេត្ត លោកអភិបាល អភិបា លរង-ក្រុង-ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោ កគ្រូអ្នកគ្រូសិស្សានុ សិស្ស និងប្រជាពលរដ្ឋសរុបចំនួនជា ង៩ពាន់នាក់។

នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឡើងមានប្រសាស ន៍ឲ្យដឹងថា រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ៧ មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មា នមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រ ល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើអោយប្រជា ជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើ ងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខរាជ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថៃ្ងជ័យជម្នះ៧មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្ស ប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយ។៧មករា ១៩៧៩ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជា ជនកម្ពុជាទាំងមូល ដោយបានយកឈ្នះលើសត្រូវតែមួយគត់នោះគឺបនប្រល័យពូជសាសន៍ ប៉ុល ពត។របបខ្មែរក្រ ហមដែលដឹកនាំដោយ ប៉ុល ពត បានកាប់សម្លាប់ប្រជាព លរដ្ឋខ្មែរអស់ជិត ៣លាននាក់ត្រឹមរយៈពេល៣ឆ្នាំ៨ខែ២ ០ថ្ងៃប៉ុណ្ណោះ ដែលបង្កើតជាសោកនាដកម្មមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ន។

លោកអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា យុវជនសិស្ស -និស្សិត និងបញ្ញវ័ន្តខ្មែរ បានយល់ឃើញថា ៧មករា ឆ្នាំ១ ៩៧៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះឲ្យបានរស់រានមានជីវិតជាថ្មី ដែលប្រៀបដូចជាថ្ងៃកំណើតទី២រប ស់ខ្លួន។ពួកគេចូលរួមបង្ហាញនូវសា្មរតីដឹងគុណចំពោះថ្ងៃ ៧មករា ១៩៧៩ ក្រោមការដឹកនាំចលនាតស៊ូសង្គ្រោះជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើ នរូបផ្សេងទៀត ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្រ ជាជាតិរបស់លោក។

ថ្ងៃ៧មករា ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជរ ដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៧មករា ជារៀងរាល់ឆ្នាំជា «ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត» ព្រម ទាំងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិក កម្មករក្នុងព្រះរា ជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះផងដែរ។

សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទទួលបានផលប្រយោជន៍ពីថ្ងៃ៧មករានេះទាំងអស់គ្នា និងទទួ លបានកំណើតទី២ ពីការកាប់សម្លាប់យ៉ាងរង្គាល នេះជាចំណុចដែលយើងមិនអាចបំភ្លេចនូវគុណ៧មករា បានទេ និងកែប្រែប្រវត្តិសាស្ត្រកម្ពុជាបានដែរ។នៅពេលនេះ កម្ពុ ជាបានងើបឈរយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងការ គោរពសិទ្ធិមនុស្សបានចាក់គ្រឹះយ៉ាងរឹងមាំ សេរីភាព និងការបញ្ចេញមតិ រួមនឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថ្នាក់តំបន់និងពិភពលោកផងដែរ។

ដោយឡែកក្នុងឆ្នាំ២០២៤កន្លងទៅនេះ ដែលជាឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភាក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមទ្ធផលធំៗជាច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់ខ្លួន។ជាក់ស្តែងសន្តិភា ព ស្ថេរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរ ណភាពទឹកដីត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខសណ្តា ប់ធ្នាប់និងសុវត្តិភាព។

ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញការអភិ វឌ្ឍកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះ ទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិ តខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងគណ បក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេនគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បី ធានានិរន្តភាពជាតិនឹងធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។រាជរដ្ឋាភិបាលប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តការពារថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ភាពសំបូរសប្បាយ ជឿនលឿននិងការ អភិវឌ្ឍន៍លើគ្រប់វិស័យនាថ្ងៃអនាគត៕

មតិឆ្លើយតប

Your email address will not be published.