ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេ នៅកំពង់ទឹកឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង÷ មាត់កំពង់ទឹកឆ្នុកទ្រូ និងទឹកទន្លេ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន និងកំពុងត្រូវបានគេបោះចោលសំរាមយ៉ាងអាណាធិបតេយ្យ និងមានផ្ទះបណ្តែតទឹកជួសជុលម៉ាស៊ីន ផ្ទះលក់ប្រេងឥន្ទនៈកើតឡើង វិញ និងបានបំពុលបរិស្ថានទឹកទន្លេយ៉ាងធ្ងន់ធ្ងរ ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាព ប្រជាពលរដ្ឋ ប្រើប្រាស់ទឹកទន្លេ និងប៉ះពាល់ដល់ជីវចម្រុះ ក្នុងបាតទន្លេទៀតផង។
ក្រោយពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញ ចូលកំពង់ទឹកឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះ អ្នកយកព័ត៌មានបានចុះទៅដល់កន្លែងនោះ និងបានប្រ ទះឃើញ នៅតាមសងខាងផ្លូវទៅកំពង់ទឹក ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពោរពេញទៅដោយសំរាម ជាពិសេសគឺថង់ប្លាស្ទិករាប់តោន ដែលគេបានបោះចោលនៅលើគោក និងមួយចំនួនធំ បានធ្លាក់ចូលទៅក្នុងបាតព្រែកជាប់នឹងដងទន្លេសាប ដែលទឹកព្រែកនោះ នៅខែនេះបានហូរចេញទៅកាន់ទន្លេសាបតែម្តង។
ដោយឡែកផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈ បានកើតឡើងវិញ ជាច្រើនខ្នងផងដែរ ដែលពួកគេបានចាក់កាក សំណល់ ដែលមានសារធាតុគីមី និងសារធាតុពុលផ្សេងៗ ចូលទៅក្នុងទឹកព្រែក និងទឹកទន្លេជារៀងរាល់ថ្ងៃ ដោយមិន ទាន់មានចំណាត់ការណាមួយពីអាជ្ញាធរឃុំ ស្រុកនៅឡើយ។
ប្រជាពលរដ្ឋ ននិងភ្ញៀវទេសចរណ៍ បានសំណូមពរដដល់អា ជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយពិនិត្យទីតាំងខាង លើ និងមានចំណាត់ការរៀបចំផង ព្រោះការបំពុលបរិស្ថានទឹកព្រែក និងទឹកទន្លេបែបនេះ នាំអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាព អ្នកប្រើប្រាស់ទឹកទន្លេ និងជីវចម្រុះបាតទន្លេទៀតផង។
គួររំលឹកថា បរិស្ថានទឹកព្រែកមាត់កំពង់ទឹក និងទឹកទន្លេសាបនៅក្មុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ រួមនិងផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈទាំងនោះ ត្រូវបានរៀបចំបានល្អ ក្នុងអំ ឡុង ឆ្នាំ២០២០ និងបានបំពុលឡើងវិញក្នុងឆ្នាំ២០២៣ ។
កាលពីរៀបចំលើកមុន ផ្ទះជួសជុលម៉ាស៊ីន ផ្ទះបញ្ចូលអាគុយ ផ្ទះលក់ប្រេងឥន្ទនៈ សិប្បកម្មផលិតទឹកកក និងផ្ទះរស់នៅលើទឹករបស់ប្រជាពលរដ្ឋ ត្រូវបានបំលាស់ទីមករស់នៅលើ គោកទាំងអស់ និងហាមមិនអោយចុះទៅនៅលើទឹកទន្លេ ឬព្រែកវិញឡើយ។
តែមិនដឹងមូលហេតុអ្វីបានជាផ្ទះទាំងនោះ បានចុះទៅនៅលើ ទឹកទន្លេ ទឹកព្រែកវិញ រួមនិងមានសំរាម ថង់ផ្លាស្ទីករាប់តោននៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកទ្រូនោះវិញ?៕